តិចនិក​ការពារ iPhone ឬ iPad កុំ​ឲ្យ​គេ​លួច​​លុប Apps បាន​

  • 2017-09-21 01:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​និង​ហ្គេម​ជា​ច្រើន ខ្លះ​បាន​ផ្ដល់​អត្ថប្រយោជន៍​និង​ការ​កម្សាន្ត​ដ៏​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់។ បើ​ទូរសព្ទ​នៅ​ដៃ​អ្នក​ដទៃ ជា​ពិសេស​កូន​ក្មេងៗ​តូច ដែល​ពួក​គេ​រមែង​ច្រឡំ​ចុច​លុប​ចោល​ដោយ​មិន​ដឹង​ខ្លួន នោះ​ជា​រឿង​ស្មុគស្មាញ​ចិត្ត​បំផុត។

ក្រុម​ការងារ Sabay នឹង​បង្ហាញ​ពី​វិធី​បិទ​កុំ​ឲ្យ​នរណា​ម្នាក់​លួច​លុប​ App លើ iPhone/iPad លែង​បាន ដរាប​ណា​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ផ្ទាល់។

  • ១.ចូល​ទៅ​កាន់ Settings > ចុច​លើ​ពាក្យ General
  • ២.អូស​មក​ក្រោម រើស​យក​ពាក្យ Restrictions
  • ៣.ចុច Enable Restrictions ដោយ​ទាមទារ​បញ្ចូល​កូដ​សម្ងាត់ ៤ ខ្ទង់ (ត្រូវ​ចងចាំ​ជា​ចាំ​បាច់)
  • ៤.នៅ​បណ្ដុំ Allow: សូម​ធ្វើ​ការ Turn Off ត្រង់​ពាក្យ Deleting Apps ជា​ការ​ស្រេច។(មើល​រូប​)

ក្រោយ​ធ្វើ​បែប​នេះ នៅ​ពេល​នរណា​ម្នាក់​ចុច​ជាប់​លើ App ហើយ​ចង់​លុប​ចោល ពួក​គេ​នឹង​មិន​ឃើញ​សញ្ញា​ខ្វែង​សម្រាប់​លុប​ឡើយ រហូត​ទាល់​តែ​ដឹង​កូដ​សម្ងាត់ មក​បើក​មុខងារ​ខាង​លើ​វិញ​សិន។ ក្រុម​ការ​ងារ​ សង្ឍឹម​ថា គន្លឹះ​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ប្រិយមិត្ត បើ​មាន​ចម្ងល់ ឬ​មិន​ទាន់​ត្រង់​ចំណុច​ណា​ អាច​បញ្ចេញ​មតិ​ខាង​​​ក្រោម​បាន​៕

ចុច​អាន​បន្ត​៖​

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម