តាម​ពីរ​វិធី​នេះ អាច​ឆែក​ដឹង​ភ្លាម​ iPhone ​ជា​ប្រភេទ​ GSM ឬ CDMA

  • 2017-08-30 01:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទាំង​អស់​គ្នា​បាន​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​​ទូរសព្ទ​ដែល​ភ្ជាប់​ប្រព័ន្ធ GSM និង CDMA និង​អត្ថប្រយោជន៍​ក្នុង​ការប្រើប្រាស់ ថ្ងៃ​នេះ Sabay នឹងប្រាប់​ធ្វើ​ម៉េច​ទើប​អាច​ដឹង​ថា​ទូរសព្ទ​ iPhone ដែល​គ្នា​យើង​កំពុង​កាន់​ប្រើ​ជា​ប្រព័ន្ធ GSM ឬ CDMA។ ១.វិធី​មើល​សំបក

  • មើល​សំបក​ខ្នង​ក្រោយ​ត្រង់​កន្លែង Model ឧទាហរណ៍ A1332
  • យក​លេខ​នោះ​មក​ផ្ទៀង​ជាមួយ Link មួយ​នេះ (http://news.sabay.com.kh/article/70923)
  • សឹម​ធ្វើ​ការ​ផ្ទៀងផ្ទាត់ (iPhone 6 Plus ចុះ​ក្រោម)

២.វិធី​មើល IMEI និង MEID

នេះ​ជា​វិធី​ងាយ​បំផុត​ដែល​យើង​អាច​អនុវត្ត​បាន​រហ័ស ចូល​ទៅ​កាន់ Settings > General > About ត្រង់​ផ្ទាំង​មួយ​នេះ បើ​ឃើញ​មាន​ពាក្យ IMEI អត់ MEID វា​គឺ​ជា​ទូរសព្ទ GSM ករណី​បើ​ឃើញ​ពាក្យ MEID នោះ​គឺ​ជា​ទូរសព្ទ CDMA ហើយ។​

អត្ថបទ៖ កៅ រក្សា