រឿង​មួយ​ដែល​អ្នក​គាំទ្រ​មិន​ដឹង​អំពី​ជ័យជម្នះ​របស់​ ថៃ​ រិទ្ធី​ នៅ​ One Championship

  • 2017-09-22 03:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ប្រកួត​ដោយ​ផ្ដួល​ដៃ​គូ​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​នៅ​ក្នុង​កម្មវិធី​ប្រដាល់​ក្បាច់​គុន​ចម្រុះ​ One Championship​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ អ្នក​គាំទ្រ​ច្បាស់​ជា​មិន​បាន​ដឹង​ថា​ទម្រាំ​បាន​ជ័យជម្នះ​នេះ​ ថៃ​ រិទ្ធី​ អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​ជួប​ការ​លំបាក​យ៉ាង​ណា​ខ្លះ​នោះ​ទេ។​

កីឡាករ ថៃ​ រិទ្ធី​ ខាង​ឆ្វេង

ថៃ​ រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ ហេតុ​តែ​ចង់​ឡើង​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​ One Championship​ រូប​គេ​ត្រូវ​ធ្វើ​ការ​សម្រក​ទម្ងន់​អស់​៤គីឡូក្រាម​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ត្រូវ​និង​ប្រភេទ​ទម្ងន់​ដៃ​ហើយ​អាច​ប្រកួត​បាន។​ ដោយ​សារ​តែ​រូប​គេ​គិត​អំពី​ចិត្ត​មុខ​មាត់​ប្រទេស​ជាតិ​ មុខមាត់​គ្រួ​ផង​នោះ​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង​ផង​ទើប​តស៊ូ​សម្រក់​ទម្ងន់​រហូត​ដល់​បាន​ឱកាស​ឡើង​ប្រកួត​វិញ​ដូច្នេះ។​

កីឡាករ ថៃ​ រិទ្ធី ពេល​ប្រកួត​នៅ​ឥណ្ឌូណេស៊ី

ចំពោះ​ការ​សម្រក់​ទម្ងន់​យ៉ាង​ណា​ខ្លះ​នោះ​ ថៃ​ រិទ្ធី​ បន្ថែម​ទៀត​ថា​ ញុំ​ថ្នាំ​ដែល​គ្រូ​ផ្ដល់​ឲ្យ​និង​ត្រូវ​រត់​ក្រោម​កម្ដៅ​ថ្ងៃ​រហូត​ដល់​ទម្ងន់​ដែល​ត្រូវ​ប្រកួត​តែ​ម្ដង។​

កីឡាករ ថៃ រិទ្ធី ពេលឈ្នះ​នៅ​ប្រទេសឥណ្ឌូណេស៊ី

គូ​បញ្ជាក់​ដែរ​ថា​សម្រាប់​ទម្ងន់​ដែល​ ថៃ​ រិទ្ធី​ ត្រូវ​ឡើង​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ឥណ្ឌូណេស៊ី​នោះ​គឺ​ ៧០,២​ គីឡូក្រាម​ ហើយ​ត្រូវ​សម្រក់​មក​ប្រកួត​ត្រឹម​ ៦៧គីឡូក្រាម​វិញ​ បើ​ទោះ​ជា​សម្រក់​ទម្ងន់​និង​មិន​សូវ​មាន​កម្លាំង​ក្ដី​តែ​អ្នក​ប្រដាល់​តំណាង​ឲ្យ​កម្ពុជា​រូប​នេះ​នៅ​តែ​រក​ជ័យជម្នះ​ដំបូង​ក្នុង​កម្មវិធី​ One Championship៕​

អត្ថបទ៖ នួន ស៊ីណា​