មកដឹងឲ្យច្បាស់រវាង MP3, AAC និង File សំឡេងនានារបស់ iPhone
- 2017-09-25 04:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងឲ្យច្បាស់រវាង MP3, AAC និង File សំឡេងនានារបស់ iPhone
ចន្លោះមិនឃើញ
iPhone គ្រប់ម៉ូដែលទាំងអស់ គឺដំណើរការបញ្ចេញសំឡេងដោយបច្ចេកវិទ្យា File ប្រភេទ MP3, AAC ហើយនៅមាន File បន្ទាប់បន្សំនានាមួយចំនួនទៀត។ ដូចនេះ Sabay សូមបង្ហាញនូវលក្ខណៈលម្អិតមួយចំនួននៃបច្ចេកវិទ្យា File សំឡេងទាំងនេះ។
យល់ដឹងពី MP3
MP3 មកពីពាក្យ MPEG-2 Audio Layer-3 ដែលជាស្តង់ដារ Digital media បានរចនាដោយ Moving Picture Experts Group (MPEG)។ មនុស្សជាច្រើនប្រើប្រាស់ MP3s សម្រាប់តន្ត្រី Digital ដោយសារចម្រៀងជាច្រើនក្នុងទម្រង់នេះចំណាយ Space តិចជាងចម្រៀងដូចគ្នាដោយប្រើប្រាស់ CD-quality audio។ ជាលទ្ធផល MP3sកាន់តែច្រើនអាចរក្សាទុកក្នុងចំនួន Space ដូចគ្នាជាង CD-quality file។ MP3 មួយចំណាយ ១០% នៃ Space របស់ CD-quality audio file។ ឧទាហរណ៍៖ ប្រសិនបើចម្រៀង CD-quality ចំណាយ ១០MB នោះជំនាន់ MP3 ចំណាយ ១MB។
តើ MP3 មានដំណើរការយ៉ាងដូចម្ដេច?
MP3s សន្សំនូវ Storage space ដោយការ Compress នូវទិន្នន័យដែលបង្កើតនូវ File ដោយលុបនូវ Audio មួយចំនួនពី File ដើម ព្រោះទិន្នន័យមួយចំនួនត្រូវបានបាត់បង់កំឡុងពេលបម្លែង ដែល MP3 ត្រូវបានគេហៅថា Lossy compression format (ទម្រង់ការ Compress ដែលមានការបាត់បង់)។ ចម្រៀងដែល Compress ទៅជា MP3s មានការលុបនូវផ្នែកជាច្រើននៃ File ដែលនឹងមិនប៉ះពាល់ដល់ការស្ដាប់នោះទេ (ជារឿយៗនៅ Note ខ្ពស់ខ្លាំង និងទាបខ្លាំង)។ ដោយសារតែទិន្នន័យមួយចំនួនបានលុប សំឡេង MP3 ស្ដាប់ទៅមិនដូចនឹងជំនាន់ CD-quality នោះទេ។
Bit Rates (ចំនួន Bit ក្នុងមួយវិនាទី ដែលអាចបញ្ជូនតាមរយៈបណ្ដាញឌីជីថល)
គុណភាព Audio នៃ MP3 កំណត់ដោយ Bit rate ដែល Render ជា Kbps។ Bit rate កាន់តែខ្ពស់ សំឡេងរបស់ MP3 កាន់តែល្អ។ Bit rates ប្រើប្រាស់ភាគច្រើនមាន ១២៨kbps, ១៩២kbps និង ២៥៦kbps។ MP3 មានពីរប្រភេទរួមមាន Constant Bit Rate (CBR) និង Variable Bit Rate (VBR)។ MP3s ទំនើបជាច្រើនប្រើប្រាស់នូវ VBR ដែលធ្វើឲ្យ File តូចដោយ Encode នូវផ្នែកមួយចំនួននៃចម្រៀងនៅកម្រិត Bit rate ទាប ខណៈមួយផ្សេងទៀត Encode ដោយប្រើប្រាស់នូវកម្រិត Bit rate ខ្ពស់។
iTunes និង MP3s
MP3 ប្រហែលជាទម្រង់ Digital audio ពេញនិយមបំផុតលើ Online ប៉ុន្តែ iTune Store មិនប្រើប្រាស់វានោះទេ។ អ្នកអាចទទួលបាននូវ MP3s ពី AmazonMP3, eMusic, ទាញចម្រៀង និងបម្លែងពី CD និង Service file-sharing ជាច្រើនទៀត។
យល់ដឹងពី AAC
AAC មកពីពាក្យ Advanced Audio Coding ជា Digital audio file មួយប្រភេទ ហើយបង្ហាញថាជាជោគជ័យមួយលើ MP3។ AAC ផ្ដល់នូវគុណភាពសំឡេងខ្ពស់ជាង MP3 ខណៈប្រើប្រាស់ចំនួននៃ Disk space ដូចគ្នា ឬតិចជាងនេះ។ មនុស្សជាច្រើនគិតថា AAC ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Apple ប៉ុន្តែមិនមែននោះទេ។ វាត្រូវបានបង្កើតឡើងដោយក្រុមមួយនៃក្រុមហ៊ុនជាច្រើនរួមមាន AT&T Bell Labs, Dolby, Sony និង Nokia។ AAC file អាច Play បាននៅលើ Device មិនមែន Apple រួមមាន Microsoft Zune, Sony PlayStation 3 និង PSP, Nintendo Wii និងទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ Google។
តើ AAC មានដំណើរការយ៉ាងដូចម្ដេច?
ដូចទៅនឹង MP3 ដែរ AAC ជា Lossy format (ទម្រង់ដែលបាត់បង់)។ ដើម្បី Compress CD-quality audio ទៅជា File តូច នោះទិន្នន័យដែលមិនប៉ះពាល់ទៅនឹងបទពិសោធន៍ការស្ដាប់នៃ File ត្រូវបានលុប។ ជាលទ្ធផលនៃការ Compress AAC file មានសំឡេងមិនដូចទៅនឹង CD-quality file នោះទេ។ ដូចទៅនឹង MP3s ដែរ គុណភាពនៃ AAC file ក៏ត្រូវបានកំណត់ដោយ Bit rate ហើយ AAC bit rate ប្រើប្រាស់ភាគច្រើនរួមមាន ១២៨kbps, ១៩២ kbps និង ២៥៦ kbps។ ហេតុផលដែល AAC ផលិតបាននូវសំឡេង Audio បានល្អប្រសើរជាង MP3s មានលក្ខណៈស្មុគស្មាញ។
iTunes និង AAC
AAC ជាទម្រង់នៃគ្រប់ចម្រៀងដែលបានដាក់លក់នៅ iTune Store។ កាលពីការណែនាំនៃ iTune Plus ក្នុងខែឧសភា ឆ្នាំ២០០៧ រាល់ AAC files ដែលបានដាក់លក់នៅ iTune មាន Bit rate ២៥៦ kbps។ AAC files ដែលបានទិញពី iTune អាចមានសិទ្ធក្នុងការ Play ច្រើនបំផុតបាន ៥ កុំព្យូទ័រនៅពេលមួយដង។ កុំព្យូទ័រអាច Authorize (អនុញ្ញាត) និង Deauthorize (មិនអនុញ្ញាត) ជាទៀងទាត់ ដោយអាស្រ័យលើតម្រូវការអ្នក។
ប្រភេទ Audio File ផ្សេងទៀត:
WAV មកពីពាក្យ Waveform Audio Format ដែលជា Audio file គុណភាពខ្ពស់ដែលជាធម្មតាបានប្រើប្រាស់សម្រាប់កម្មវិធីដែលត្រូវការសំឡេងគុណភាពខ្ពស់ ដូចជា CDs ជាដើម។ WAV file មិនបាន Compress នោះទេ ហើយចំណាយ Disk space ច្រើនជាង MP3s ឬ AACs ដែលត្រូវបាន Compress។ ដោយសារ WAV file មិនបាន Compress ដូច្នេះវាមាននូវទិន្នន័យច្រើន ដែលអាចផលិតបានល្អប្រសើរ។ WAV file មួយជាធម្មតាត្រូវការ ១០MB សម្រាប់រាល់ ១ នាទីនៃ Audio។ MP3 ត្រូវការប្រហែល ១MB សម្រាប់រាល់ ១ នាទី។
WMA មកពីពាក្យ Windows Media Audio ដែលជាប្រភេទ File បង្កើតដោយក្រុមហ៊ុន Microsoft ។ វាជាទម្រង់ដើមប្រើប្រាស់ក្នុងកម្មវិធី Windows Media Player ទាំងលើ Macs និង PCs។ វាប្រកួតប្រជែងជាមួយនឹងទម្រង់ MP3 និង AAC ហើយផ្ដល់នូវការ Compress ស្រដៀងគ្នា និង ទំហំ File ស្រដៀងទៅនឹងទម្រង់ទាំងនោះ។ WMA មិនអាចប្រើប្រាស់បាននៅលើ iPod នោះទេ។
AIFF មកពីពាក្យ Audio Interchange File Format ជាទម្រង់ Audio មិន Compress មួយទៀត ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Apple នៅចុងឆ្នាំ ១៩៨០។ ដូចទៅនឹង WAV ដែរ វាប្រើប្រាស់ប្រហែល ១០ MB នៃ Storage ក្នុងមួយនាទីនៃតន្ត្រី។ ដោយសារវាមិនមែនជា Compress audio នោះ AIFF ជាទម្រង់មានគុណភាពដែលចូលចិត្តប្រើដោយ Audiophiles និង តន្ត្រីករ។ iPod/iPhone/iPad អាចប្រើប្រាស់បាន។
ALAC មកពីពាក្យ Apple Lossless Audio Codec ដែលជាការបង្កើតមួយទៀតរបស់ក្រុមហ៊ុន Apple និងជាជោគជ័យមួយលើ AIFF។ ជំនាន់នេះដាក់ចេញឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៤ ដែលដើមឡើយជាទម្រង់កម្មសិទ្ធិ។ Apple បានបង្កើតវាទៅជា Open source ក្នុងឆ្នាំ ២០១១។ Apple Lossless មានការកាត់បន្ថយនូវទំហំ File ដោយរក្សានូវគុណភាពសំឡេង។ ជាទូទៅ File ចំណាយប្រហែល ៥០% តូចជាង File មិនបាន Compress ផ្សេងទៀត ប៉ុន្តែបាត់បង់នូវគុណភាព Audio តិចជាង MP3 ឬ AAC៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖