បើកឡានដឹកតុក្កតាតម្លៃខ្ទង់ពាន់ដុល្លារ ទៅសុំស្នេហ៍នារីម្នាក់ តែនាងនិយាយមួយមាត់ ស្ទើរក្អួតឈាម
- 2017-09-26 04:05:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឡានដឹកតុក្កតាតម្លៃខ្ទង់ពាន់ដុល្លារ ទៅសុំស្នេហ៍នារីម្នាក់ តែនាងនិយាយមួយមាត់ ស្ទើរក្អួតឈាម
ចន្លោះមិនឃើញ
ពាក្យចាស់លោកតែងពោលថា លុយមិនអាចទិញស្នេហាបានឡើយ។
បុរសជនជាតិចិនម្នាក់ បានបរាជ័យក្នុងការសុំស្រលាញ់និស្សិតស្រីម្នាក់ បើទោះបីជាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ។
បុរសដែលជាកូនអ្នកជំនួញសម្បូរទ្រព្យសម្បត្តិ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន រូបនេះ បានចំណាយលុយប្រមាណជា ១ ៥០០ ដុល្លារ ទិញតុក្កតាខ្លាឃ្មុំដ៏ធំមួយ កម្ពស់ដល់ទៅ ២,៥ ម៉ែត្រ រួចបើកឡានស៊េរីទំនើប ដើម្បីទៅសុំស្នេហ៍នារីក្នុងក្ដីស្រមៃរបស់ខ្លួន។
យោងតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា បុរសជាកូនអ្នកមានខាងលើ បានបើកឡានម៉ាក Porsche 911 Targa ចូលទៅក្នុងសកលវិទ្យាល័យ Hangzhou Normal University នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ដើម្បីសុំស្នេហ៍នារីម្នាក់នោះ។
រូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមចិន បង្ហាញឲ្យឃើញទិដ្ឋភាព បុរសរូបនោះជូនតុក្កតាខ្លាឃ្មុំ ឲ្យទៅនារីពាក់អាវយឺត ពណ៌ស និងស្លៀកខោខោវប៊យ ពណ៌ខៀវ ខណៈសិស្សនិស្សិតជាច្រើនកំពុងឈរមើល។
ទោះបីជាយ៉ាងណា នារីវ័យក្មេងរូបនោះ ហាក់បីដូចជាមិនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ឡើយ ហើយបាននិយាយទៅកាន់បុរសនោះថា «ខ្ញុំចូលចិត្តតុក្កតាខ្លាឃ្មុំ ប៉ុន្តែខ្ញុំមិនចូលចិត្តលោកឡើយ»៕
ចុចអាន៖