និស្សិតស្រីស៊ីឈ្នួលជាកម្មករលីសែងស៊ីម៉ង់ ធ្វើឲ្យអ្នកអានទប់ទឹកភ្នែកមិនជាប់
- 2017-09-26 08:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតស្រីស៊ីឈ្នួលជាកម្មករលីសែងស៊ីម៉ង់ ធ្វើឲ្យអ្នកអានទប់ទឹកភ្នែកមិនជាប់
ចន្លោះមិនឃើញ
និស្សិតស្រីជនជាតិចិនម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនអាណិតអាសូរស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីដឹងថាទៅស៊ីឈ្នួលលើកស៊ីម៉ង់យកប្រាក់បង់ថ្លៃការសិក្សា និងចិញ្ចឹមឪពុកម្ដាយចាស់ជរាកំពុងដេកឈឺនៅផ្ទះ។
ការលីសែងស៊ីម៉ង់ ជាការងារប្រើកម្លាំងច្រើន និងភាគច្រើនសម្រាប់តែមនុស្សប្រុសប៉ុណ្ណោះ ប៉ុន្តែបែរជានាងជ្រើសរើសយកការងារដ៏លំបាកមួយនេះទៅវិញ។ គ្រប់គ្នាសឹងតែពុំជឿ តែវាបានកើតឡើងនៅប្រទេសចិន ហើយនាងក៏ជានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែរ។
នារីមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណនេះបានស៊ីឈ្នួលលើកដាក់ស៊ីម៉ង់អស់រយៈពេលជាយូរមកគ្រែលដែរហើយ ដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារដ៏ក្រីក្រនៅស្រុកកំណើត។
ពេលនាងទើបកើត ម្ដាយរបស់នាងអាយុជាង ៤០ឆ្នាំទៅហើយ ដល់នាងធំដឹងក្ដី ឪពុកម្ដាយរឹតតែចាស់ខ្លាំងមិនអាចធ្វើការច្រើន និងជួយផ្គត់ផ្គង់កូនស្រីដូចគ្រួសារដទៃបានឡើយ។
ដើម្បីជួយកាត់បន្ថយបន្ទុកគ្រួសារ នាងសម្រេចទៅធ្វើការជាកម្មករនៅរោងចក្រស៊ីម៉ង់។ នាងតែងតែទៅធ្វើការរាល់ពេលវិស្សមកាលរបស់សាកលវិទ្យាល័យរបស់នាង។ ប្រាក់ខែបានមកពីការងារនេះ នាងត្រូវបែងចែកជាច្រើនច្រកដូចជា ចាយវាយប្រចាំថ្ងៃ បង់ថ្លៃសាលា បន្ទប់ជួល និងឪពុកម្ដាយចាស់ជរានៅភូមិកំណើតថែមទៀតផង។
ការងារកម្មករលីសែងស៊ីម៉ង់ធ្វើឲ្យមុខ និងខ្លួនប្រាណរបស់នាងប្រឡាក់មើលមិនចង់ស្គាល់រាល់ថ្ងៃ ពេលខ្លះលំបាកពេកមិនអាចទ្រាំទ្ររួច នាងក៏លួចយំ ធ្វើឲ្យទឹកភ្នែកលាងជម្រះធូលីជាប់មុខក៏មាន។ យ៉ាងណា អ្នកប្រើប្រាស់អ៊ីនធឺណិតបានត្រឹមតែជូនពរ និងស្នើឲ្យនាងរកការងារបានប្រសើរជាងនេះប៉ុណ្ណោះ៕
ចុចអាន៖
ពិការកាយមិនពិការចិត្ត! កម្មករសំណង់ដៃម្ខាង ត្រដររកប្រាក់ចិញ្ចឹមម្ដាយចាស់ កំពុងល្បី
ឪពុកពិការដៃសងខាង ខំបើកបរជញ្ជូនឥវ៉ាន់ ចិញ្ចឹមប្រពន្ធកូនមិនដែលត្អូញមួយម៉ាត់
ម្តាយតស៊ូជម្នះរាប់ពាន់ឧបសគ្គ ចិញ្ចឹមកូនពិការ រហូតបានចូលរៀនសាលាល្បីមួយ