ស៊ឹម ប៊ុនស្រ៊ន់ បើមានឱកាសចង់ជួបជើងខ្លាំងឥណ្ឌូណេស៊ីជម្រះបញ្ជីចាស់
- 2017-09-27 02:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ឹម ប៊ុនស្រ៊ន់ បើមានឱកាសចង់ជួបជើងខ្លាំងឥណ្ឌូណេស៊ីជម្រះបញ្ជីចាស់
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនខ្មែរនិងជាកីឡាករវ៉ៃក្នុងទ្រុងផងនោះ ស៊ឹម ប៊ុនស្រ៊ន់ បង្ហើបថាបើមានឱកាសពេលក្រោយ រូបគេចង់ជួបប្រកួតជាមួយជើងខ្លាំងរបស់ឥណ្ឌូណេស៊ី Rahardian ម្ដងទៀតព្រោះចាញ់ហាក់ដូចជាលឿនពេក។
ស៊ឹម ប៊ុនស្រ៊ន់ បានឲ្យដឹងថា ប្រសិនបើខាងកម្មវិធី One Championship រៀបចំឲ្យខ្លួនបានប្រកួតជាមួយជើងខ្លាំងរបស់ឥណ្ឌូណេស៊ីដែលមិនទាន់ស្គាល់ពាក្យថាចាញ់ Rahardian ម្ដងទៀតនោះពិតជារឿងល្អមួយសម្រាប់ខ្លួន ព្រោះចាញ់លើកមុននោះ វាលឿនពេកដោយមិនទាន់បានបញ្ចេញសមត្ថភាពអីផង។
កីឡាករមកពីខេត្តកំពង់ចាមខាងលើបន្តថា ការចាញ់លើកមុននៅទីក្រុង Jakarta គឺដោយសារតែរូបគេភ្លាត់ស្នៀតឲ្យដៃគូចូលចាប់ស្រួលពេក ម្យ៉ាងទៀតក៏ហាក់ចាញ់កម្លាំងគេបន្តិចផងដែរ។ មុនការប្រកួត ប៊ុនស្រ៊ន់ ក៏បានដឹងពីចំណុចខ្លាំងរបស់ Rahardian ថាពូកែចាប់លេងក្រោមដែរ ប៉ុន្តែដោយសារការភ្លាត់បន្តិចទើបធ្វើឲ្យគេចាញ់តែម្ដង យ៉ាងណាម៉ិញបើសិនមានឱកាសបានជួបគ្នាម្ដងទៀតនោះ គេជឿជាក់ថាច្បាស់ជាល្អមើលតែម្ដងហើយនឹងខំប្រឹងយកជ័យជម្នះមកវិញ។
គូរំលឹកដែរថាកីឡាកររបស់កម្ពុជា ស៊ឹម ប៊ុនស្រ៊ន់ ចាញ់អ្នកប្រដាល់ឥណ្ឌូណេស៊ីក្នុងទឹកទី១ នាកម្មវិធីប្រដាល់ក្បាច់គុនចម្រុះ One Championship នៅឯប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ កញ្ញា កន្លងទៅនេះ៕