iPhone 8 Plus និង​ Note 8 មួយ​ណា​ទប់​លំនឹង​សាហាវ​ជាង ពេល​ថត​វីដេអូ?

  • 2017-09-28 01:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ទូរសព្ទ​ Phone Arena បាន​បង្កើត​ការ​ប្រៀប​ធៀប​មួយ​ ដែល​ប្រៀប​ធៀប​សមត្ថភាព​រក្សា​លំនឹង​ពេល​ថត​វីដេអូ​នៅ​លើ​ iPhone 8 Plus និង​ Galaxy Note 8។

ក្រោយ​ទស្សនា​វីដេអូ​គេ​អាច​និយាយ​បាន​ថា​ចំពោះ​ការ​ថត​វីដេអូ​ធម្មតា​ (ដោយ​មិន​មាន​ការ​ Zoom) ទាំង​ iPhone 8 Plus និង​ Galaxy Note 8 អាច​រក្សា​លំនឹង​បាន​ល្អ​ដូច​គ្នា។ ដោយ​ឡែក​នៅ​ពេល​ដែល​ថត​វីដេអូ​ប្រភេទ​ Zoom ដែល​តម្រូវ​ឲ្យ​ស្មាតហ្វូន​ទាំង​ពីរ​ប្រើ​​ឡេន​ Telephoto នោះ​ បង្ហាញ​ថា​ Galaxy Note 8 បាន​ស៊ី​ដាច់​ iPhone 8 Plus មួយ​ទំហឹង។

ចំណុច​ដែល​ធ្វើ​ឲ្យ​ Note 8 ធ្វើ​បាន​ល្អ​ជាង​ពេល​ថត​វីដេអូ​ Zoom ក៏​ដោយ​សារ​តែ​ឡេន​ Telephoto របស់​ Note 8 មាន​បំពាក់​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ដូច​ជា​​កាមេរ៉ា​មេ​ដែរ ចំណែក​ឯ​ iPhone 8 Plus វិញ​មាន​មុខងារ​រក្សា​លំនឹង​តែ​នៅ​លើ​ឡេន​កាមេរ៉ា​មេ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​ iPhone X ​​មាន​បំពាក់​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS នៅ​លើ​ឡេន​ទាំង​ពីរ​គ្រាប់​ ហេតុ​នេះ​ប្រសិន​បើ​យក​ iPhone X ប្រៀប​ធៀប​នឹង​ Note 8 នោះ​លទ្ធផល​អាច​នឹង​ខុស​ពី​នេះ៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង