Lady Gaga ទទួល​បាន​អំណោយ​ពី​ Beyonce ខណៈ​ខ្លួន​កំពុង​មាន​ជំងឺ

  • 2017-09-28 04:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បញ្ជាក់​ថា​កំពូល​​តារា​ចម្រៀង​ Beyonce ពិត​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​ពិត​មែន។ តារា​រូប​នេះ​ទើប​តែ​ផ្ញើ​អំណោយ​ទៅ​កាន់​មិត្តភ័ក្ដិ​ Lady Gaga ដើម្បី​ជា​ការ​រំសាយ​ទុក្ខ​ចំពោះ​ជំងឺ​របស់​នាង​ ដែល​ទើប​នឹង​រើ​ឡើង​នៅ​ពេល​ថ្មីៗ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ​ Gaga បាន​បង្ហោះ​រូប​ថត​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ចំពោះ​អំណោយ​ដែល​ Beyonce បាន​ប្រគល់​ជូន​នាង។

Gaga បាន​សរសេរ​ដូច្នេះ​ថា៖ "ថ្ងៃ​នេះ​មិន​សូវ​ជា​ឈឺ​ប៉ុន្មាន​ទេ​។ អរគុណ​សម្លាញ់​ B ដែល​បាន​ផ្ញើ​កាដូ​អាវ​ដ៏​ស្រស់​ស្អាត​នេះ​។ វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​នៅ​ខាង​ក្រៅ មិន​ថា​ជា​គេង​ក្នុង​អង្រឹង​​ក្រោម​ដើម​ឈើ ចេញ​ទៅ​ក្រៅ​ ក្រោម​មេឃ​ ក្រោម​ថ្ងៃ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សំណាង​ណាស់​ ចំពោះ​ក្ដី​ស្រលាញ់​ទាំង​នេះ"។

ប៉ុន្មាន​ម៉ោងក្រោយ​មក​ទៀត​ តារា​វ័យ ៣១​ឆ្នាំ​រូប​នេះ​បាន​​បង្ហោះ​រូប​ថត​មួយ​ទៀត​ ដែល​ក៏​ជា​កាដូ​ពី Beyonce ដូច​គ្នា។ កាដូ​នោះ​គឺ​ជា​​ផ្កា​កូឡាប​​​ ដ៏​ស្រស់​ស្អាត​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ។ នៅ​លើ​រូប​នោះ​ដែរ Gaga ក៏​បាន​សរសេរ​ពាក្យ​ពេចន៍​ខ្លះ​ៗ រំលឹក​ពី​ពេល​នាង​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផលិតកម្ម​ def jam records ហើយ​ Beyonce គឺ​ជា​តារា​ម្នាក់​ដែល​ធ្វើ​ឲ្យ​នឹង​មាន​សង្ឃឹម​ក្នុង​ជីវិត​ឡើង​វិញ។

Lady Gaga ទើប​តែ​ប្រាប់​អ្នក​គាំទ្រ​របស់​នាង​ទូទាំង​ពិភពលោក​ថា នាង​កំពុង​តែ​មាន​ជំងឺ​ Fibromyalgia ដែល​បង្ក​ឲ្យ​ឈឺ​សន្លាក់​ឆ្អឹង​និង​សាច់​ដុំ​ បណ្ដាល​ឲ្យ​នាង​ផ្អាក​ការ​សម្ដែង​ខន​សឺត​ជាច្រើន​កន្លែង៕

អានអត្ថបទ៖

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី