៣ ចំណុច​ធ្វើ​​អ្នកគាំទ្រ​​ស្ទាក់ស្ទើរ​ចិត្ត​​ ពេលចង់ទិញ iPhone 8

  • 2017-09-28 22:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទិញ​ទូរសព្ទ​មួយ​ត្រូវ​ចិត្ត មនុស្ស​រាល់​គ្នា​ប្រាថ្នា​ឲ្យ​​បាន​ទាំង​លក្ខណៈ​សម្បត្តិ​គ្រឿង​ល្អ សាក​សម​ទៅ​នឹង​ថវិកា​ដែល​ខ្លួន​បាន​ចំណាយ។ ចំពោះ iPhone 8 ដែល​ទើប​ចេញ​លក់​ជិត ១ សប្ដាហ៍ គួប​ផ្សំ​នឹង​តម្លៃ​រាង​ខ្ពស់​ដែរ​នោះ គេ​ក៏​​សង្កេត​ឃើញ​នូវ​ចំណុច ៣ យ៉ាង​ធំៗ ដែល​ហាក់​បី​ធ្វើ​ឲ្យ​អតិថិជន​មិន​ពេញ​ចិត្ត​ជាមួយ iPhone ​ឆ្នាំ ២០១៧ នេះ​សោះ។

១.ថាមពល​ថ្ម​តូច

​​គួរ​ណាស់​តែ​ឡើង​ស៊េរី iPhone ថ្មី ថាមពល​ថ្ម​មាន​ទំហំ​ធំ​ជាង​ជំនាន់​មុន ទើប​ជា​អ្វី​ដែល​​អ្នក​គាំទ្រ​ចង់​បាន។ ទោះ​បី​ផ្នែក Software និង Hardware លើ iPhone 8/8 Plus មាន​ការ​វិវត្ត​ក៏​ពិត​មែន តែ​ទំហំ​ថាមពល​ថ្​ជា​រឿង​ចាំ​បាច់​ដូច​គ្នា។ តាម​ពិត​ទៅ​ថ្ម​លើ iPhone ឆ្នាំ ២០១៧ មាន​ការ​ផ្លាស់ប្ដូរ​ជា​ទម្រង់​ខុស​​ពី​មុន ដើម្បី​សម្រប​គាំទ្រ​ជាមួយ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Wireless Charging។

ខាង​ក្រោម​បង្ហាញ​ពី​ថាមពល​ថ្ម iPhone 8/8 Plus ដែល​តិច​ជាង iPhone 7/7 Plus

​- iPhone 8: 1821 mAh

  • iPhone 8 Plus: 2675 mAh
  • iPhone 7: 1960 mAh
  • iPhone 7 Plus: 2900 mAh

២.បញ្ហា​សំឡេង​រំខាន

ថ្មីៗ​នេះ​អ្នក​ប្រើ iPhone 8/8 Plus មួយ​ចំនួន​ធំ កំពុង​ជួប​បញ្ហា មាន​សំឡេង​រំខាន​ពេល​ហៅ​ចេញ​និង​ទទួល​ចូល។ ដំណោះស្រាយ​Apple បាន​ប្រាប់​ឲ្យ​ធ្វើ​ការ Reset ម៉ាស៊ីន​ថ្មី។ ផ្ទុយ​ទៅ​វិញ​​នៅ​មាន​អ្នក​ប្រើ​មួយ​​ចំនួន​​តូច បន្ត​ជួប​បញ្ហា​នោះ​ដដែល ហើយ​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ស្ទាក់ស្ទើរ​ចិត្ត​ នៅ​មិន​ទាន់​ហ៊ាន​សាកល្បង​ចំណាយ​លុយ​ខ្ទង់​ពាន់​ដុល្លារ​​ទិញ​​យក​មក​ប្រើប្រាស់​នៅ​ឡើយ។

៣.កញ្ចក់​ក្រោយ​ធ្លាក់​បែក​ជា​រឿង​ទឹក​ភ្នែក

ដើម្បី​គាំទ្រ​បាន​នូវ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ Apple ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​សំបក​ខ្នង​ក្រោយ​ពី​ជាតិ​លោហៈ មក​ជា​កញ្ចក់​វិញ។ ទទួល​ស្គាល់​ថា​នៅ​លើ​ត្រកូល Galaxy ជា​​គូ​ប្រជែង​មាន​ជា​​យូរ​មក​ហើយ ប៉ុន្តែ​​តម្លៃ​ប្ដូរ​កញ្ចក់​ក្រោយ​ iPhone 8/8+ ថ្លៃ​ដល់​ក្បែរ ១០០ ដុល្លារ​ឯ​ណោះ​សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក (http://kleykley.sabay.com.kh/article/973738#utm_campaign=onpage) ចុះ​ទម្រាំ​ទីផ្សារ​នៅ​​ស្រុក​យើង​វិញ។ នោះ​ជា​រឿង​ដែល​អ្នក​ប្រើ​ត្រូវ​ខ្វាយខ្វល់​ចិត្ត​យ៉ាង​ខ្លាំង។

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា