តួអង្គ Thor រៀបរាប់ទុក្ខលំបាកក្នុុុងការសម្តែងរឿង ខណៈវ័យកាន់តែជ្រេ
- 2017-09-29 02:56:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គ Thor រៀបរាប់ទុក្ខលំបាកក្នុុុងការសម្តែងរឿង ខណៈវ័យកាន់តែជ្រេ
ចន្លោះមិនឃើញ
តារាសម្ដែង Chris Hemsworth ល្បីឈ្មោះខ្លាំងដោយសារសាច់ដុំកង់ៗរបស់ខ្លួន និងសម្ដែងជាតួអង្គដ៏ល្បីៗម្នាក់គឺ Thor តាំងពីឆ្នាំ ២០១១។ ប៉ុន្តែថ្មីៗនេះ តារារូបនេះបានសារភាពថាលោកពិតជាពិបាកខ្លាំងណាស់ក្នុងការថតរឿង Thor វគ្គទី៣ ដោយសារតែខ្លួនកាន់តែចាស់បើប្រៀបធៀបទៅនឹងរឿងទី១កាលពី៦ឆ្នាំមុន។
រ៉ាយរ៉ាប់ទៅកាន់ទស្សនាវដ្ដី Men's Health តារារូបសង្ហាវ័យ ៣៤ ឆ្នាំនេះបាននិយាយថា សន្លាក់របស់ខ្លួនពិតជាចុករោយខ្លាំងណាស់ ខណៈពេលកំពុងហ្វឹកហាត់មុនពេលថតរឿង "Thor: Ragnarok” ប៉ុន្តែសំណាងល្អដៃគូសម្ដែងរឿង Avengers របស់លោកគឺ តារាសម្ដែង Robert Downey Jr បាននាំលោកឲ្យហាត់ Yoga ដើម្បីឲ្យលោកមានអារម្មណ៍ល្អ។
ខណៈនោះដែរ Chirs ក៏បានបង្ហាញរូបថតប៉ុន្មានសន្លឹកដែលជារូបថតសម្រាប់ទស្សនាវដ្ដីច្បាប់ថ្មី ខែ វិច្ឆិកា ដោយពាក់អាវយឺតពណ៌ប្រផេះ មើលទៅពិតជាសង្ហាខ្លាំង។
តារារូបនេះក៏បានបញ្ជាក់ដែរថា លោកបានហ្វឹកហាត់ខ្លាំងបែបនេះតាំងពីថតរឿង "Thor” វគ្គដំបូងមកម្ល៉េះ ប៉ុន្តែកាលនោះលោកនៅមានវ័យក្មេង និងមិនសូវជាលំបាកដូចពេលនេះ។
ភាពយន្តថ្មី "Thor: Ragnarok” របស់លោកនឹងចាប់ដាក់បញ្ចាំងនៅថ្ងៃទី៣ ខែវិច្ឆិកានេះហើយទូទាំងពិភពលោក ចំណែកឯទស្សនាវដ្ដី Men's Health ដែលមានលោកជា Cover នេះបានចាប់ផ្ដើមដាក់លក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕
អានអត្ថបទ៖
Chris Hemsworth និងTom Hiddleston ចាប់ផ្ដើមថតរឿង Thor: Ragnarok
បងប្អូនតារាហូលីវូដល្បីៗ ដែលមានមុខដូចគ្នា មើលមួយភ្លែតអាចច្រលំ
Chris Hemsworth តួរឿង Avengers សម្រកគីឡូស្គមកំព្រឹងដើម្បីថតរឿងថ្មី