តារា​ស្រី​កម្ពុជា​​៤​​រូប​ មាន​មុខ​ស្រដៀង​​តារា​ល្បី​ៗ​របស់​​ប្រទេស​ថៃ

  • 2017-10-02 03:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ខ្មែរ​៤​រូប​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​សំណាក់​អ្នក​គាំ​ទ្រ​ ទៅ​លើ​រូប​សម្រស់​របស់​ពួក​គេ​ថា​មាន​មុខ​មាត់​​ស្រដៀង​​តួ​​ល្បី​ៗ​ប្រចាំ​ប្រទេស​ថៃ​។

ស្រី​ស្អាត​ទាំង​ ៤​ រូប​មាន​មុខ​មាត់​ស្រដៀង​​​តារា​ថៃ​មាន​អ្នក​ណា​ខ្លះ​?

ថ្ងៃ​នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​តារា​ខ្មែរ​ទាំង​ ៤ រូប​​មាន​មុខ​មាត់​ដូច​តារា​ថៃ​​រួម​មាន​៖

១/ ឌុច លីដា ត្រូវ​បាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​សរសើរ​ទៅ​លើ​រូប​សម្រស់​របស់​នាង​ថា​ ស្រស់​ស្អាត​ និង​មាន​មុខ​មាត់​ស្រដៀង​កំពូល​តារា​សម្ដែង​សិច​ស៊ី​ប្រចាំ​ប្រទេស​ថៃ​អ្នកនាង Aum Patcharapa ។

២/ ក្រឡេក​មក​ចាប់​អារម្មណ៍​​សម្រស់​តារា​សម្ដែង​ និង​ ជា​ពិធី​ការិនី​ ណាក់ ស្រីណា ត្រូវ​បាន​អ្នក​គាំ​ទ្រ​មួយ​ចំនួន​លើក​ឡើង​ថា​នាង​មាន​មុខ​មាត់​ស្រដៀង​​​តួ​ថៃ​​ Min ។

៣/ រី​ឯ​តួ​ស្រី​ក្នុង​រឿង​ "​ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា​" ប៉ុប រចនា ថ្មី​ៗ​នេះ​ត្រូវ​បាន​​អ្នកគាំទ្រនៅ​ក្នុង​បណ្ដាញសង្គមហ្វេស​ប៊ុក​មួយ​ចំនួន​កាត់​រូប​នាង​ទៅ​ផ្ទឹម​គ្នា​ជាមួយ​គូ​ស្នេហ៍​ Mark Prin គឺ Kimberly ថា​មាន​មុខ​មាត់​ស្រដៀង​គ្នា​។

៤/ ដោយ​ឡែក​​ក្មេង​ស្រី​តូច​ នាង ល្អហួស​ ​ត្រូវ​ជា​ក្មួយ​ស្រី​ ដេនី ក្វាន់ កំពុង​តែ​កក្រើក​ពេញ​បណ្ដាញ​​សង្គម​ហ្វេស​ប៊ុក​ថា​នាង​មាន​មុខ​មាត់​ដូច​តារា​សម្ដែង​ថៃ​​អ្នកនាង Yaya ​រហូត​មហា​ជន​​ឲ្យ​រហស្សនាម​ថា​ Yaya ទី២​។ ទោះ​បី​ជា​ពេល​នេះ​ នាង ល្អហួស ដែល​ត្រូវ​ជា​ក្មួយ​ស្រី​ ដេនី ក្វាន់ មិន​ទាន់​ចូល​ប្រលូកសិល្បៈ​ក្ដី តែ​ក្មេង​តូច​រូប​នេះ​នឹង​ចូល​​សិល្បៈ​នៅ​ថ្ងៃ​ណា​មួយ​។ នេះ​បើតាម​ ចោម ច័ន្ទ​ ជា​ម្ដាយ​បាន​បញ្ជាក់​៕

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន