ខ្សែ​ការពារ​ Lyon ម្នាក់​បាន​កាត​ក្រហម​យ៉ាង​ហួស​ចិត្ត​ព្រោះ​កាយ​វិការ​អចេតនា​

  • 2017-10-02 03:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcelo Antônio ត្រូវ​​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ​លើ​កំហុស​ដ៏​កម្រ​មាន​បន្ទាប់​ពី​រូប​គេ​ធ្វើ​ឲ្យ​កាត​លឿង​អាជ្ញាកណ្ដាល​ជ្រុះ​ដោយ​អចេតនា​។

Marcelo Antônio

ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង​ទល់​នឹង​ Angers ​ខ្សែ​ការពារ​ Lyon បាន​បង្ក​កំហុស​នៅ​មុខ​ទី​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​ពិន័យ​កាត​លឿង។​ ភ្លាម​ៗ​ក្រោយ​ការ​ពិន័យ​ Marcelo​ បាន​ងាក​​មុខ​ចេញ​ហើយ​លើក​ដៃ​ធ្វើ​កាយ​វិការ​ក្នុង​ន័យ​ហួសចិត្ត​ប៉ុន្តែ​ដៃ​បាន​ទៅ​ប៉ះ​នឹង​កាត​អាជ្ញាកណ្ដាល​ធ្វើ​ឲ្យ​ធ្លាក់​ទៅ​ដី។

អាជ្ញាកណ្ដាល​ទំនង​ជា​គិត​ថា​កីឡាករ​វ័យ​៣០​ឆ្នាំ​​យក​ដៃ​ទះ​កាត​​ធ្វើ​ឲ្យរូប​លោក​ដក​កាត​ក្រហម​ហើយ​រូបគេដេញ​​ចេញ​ពី​ការ​ប្រកួត​តែ​ម្ដង។ យ៉ាង​ណា​ក៏​ដោយ​ប្រធាន​ក្លឹប​ Lyon លោក Jean-Michel Aulas បាន​ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​ថា​សហព័ន្ធ​គួរ​តែ​ពិចារណា​លើក​លែង​ចំពោះ​កំហុស​ខាង​លើ​ដើម្បី​ឲ្យ​ Marcelo អាច​លេង​ប្រកួត​បន្ទាប់​បាន៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត