រ៉ូលីន​ ទម្លាយ​ពីភេទ និងលក្ខណៈសម្បត្តិគូអនាគត

  • 2017-10-02 08:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ដឹង​ទេ​ថា​ពិធី​ករ​ដែល​មាន​ប្រជា​ប្រិយភាព និង​សម្បូរ​ទេព​កោសល្យ រ៉ូលីន ស្រលាញ់​ស្រី​ឬ​ប្រុស សម្រាប់​គូ​អនាគត និង​មាន​បុគ្គលិក​លក្ខណៈ​យ៉ាង​ណា​ខ្លះ?

តារា​ដែល​មាន​ទេពកោសល្យ​ទាំង​ការ​សម្ដែង និង​ផ្នែក​កំប្លែង​មិន​ចេះ​រីង​ស្ងួត រ៉ូលីន បាន​ប្រាប់ Sabay ថា តាម​ធម្មជាតិ​ដែល​មិន​អាច​កែ​បាន លោក​ស្រលាញ់​ប្រុស​ដូច​គ្នា។ បុគ្គលិក​លក្ខណៈ​បុរស​ដែល រ៉ូលីន​ស្រលាញ់ គឺ​ជា​កូន​កាត់​ចិន ។ រ៉ូលីន អះអាង​ថា​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​រក​ឃើញ​បុរស​ដែល​ខ្លួន​ស្រលាញ់​នេះ​ឡើយ​ទេ។

“ខ្ញុំ​ស្រលាញ់​ប្រុស វា​ជា​ធម្មជាតិ​មិន​អាច​កែ​បាន ហើយ​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ស្រលាញ់ សម្បុរ​សរ​ ភ្នែក​តូច​ៗ ធាត់​បន្តិច កម្រិត​វប្បធម៌​មធ្យម កូន​កាត់​ចិន តែ​អ្វី​ដែល​សំខាន់​គេ​ជា​មនុស្ស​ល្អ”។

បច្ចុប្បន្ន​នេះ តារា​កំប្លែង​សំបូរ​វោហារ​ធ្វើ​ឱ្យ​គេ​សើច​ស្ទើរ​គ្រប់​ពេល​នេះ មិន​សូវ​មមាញ​ញឹក​ខ្លាំង​ទេ​ក្នុង​វិស័យ​សិល្បៈ ព្រោះ​ជា​ខែ​ភ្លៀង។

អត្ថបទ៖ ប៉ូ សាគុន