តារា​ចម្រៀង​ពូកែ​គូរ​មុខ​ប្លែកៗ លុប​ចោល​ការ​សម្ដែង​៩​កន្លែង​បន្ទាប់​ជួបបញ្ហា១

  • 2017-10-02 08:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​រ៉ក​ល្បី​ឈ្មោះ Marilyn Manson ត្រូវ​បង្ខំ​ចិត្ត​លុប​ចោល​គម្រោង​សម្ដែង​​ ៩កន្លែង​ដោយ​សារ​តែ​មាន​របួស​ត្រូវ​របស់​តាំង​លើ​ឆាក​ធ្លាក់​ត្រូវ​ពេល​កំពុង​សម្ដែង កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

តារា​ចម្រៀង Marilyn Manson

តារា​រូប​នេះ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ទី​ក្រុង​ New York កាល​ពី​យប់​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​កាំភ្លើង​មួយ​គូរ​ដែល​បាន​គេ​ដាក់​តាំង​លើ​ឆាក​បាន​ធ្លាក់​មក​លើ​លោក​ទាំង​ស្រុង បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខណៈ​ពេល​លោក​កំពុង​សម្ដែង​នៅ​លើ​ឆាក Hammerstein Ballroom។

បើ​យោង​ទៅ​តាម​អ្នក​ចូល​រួម​ទស្សនា​ការ​សម្ដែង​នោះ លោក Mansion បាន​ខំ​ប្រឹង​ឡើង​ទៅ​លើ​វត្ថុ​ដែល​បាន​ដាក់​តាំង​លើ​ឆាក​នោះ បន្ទាប់​មក​ស្រាប់​តែ​ត្រូវ​ដួល​រលំ​និង​សង្កត់​លោក​តែ​ម្ដង។

ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រុម​ការ​ងារ​តារា​រូប​នេះ​ ទើប​តែ​ប្រកាស​ថា​នឹង​លុប​ចោល​ការ​សម្ដែង​ ៩ កន្លែង​ចាប់​ពី​ថ្ងៃ​ទី ១២ ខែ​តុលា​ រហូត​ដល់ ថ្ងៃ​ទី​១៤​ខែ​តុលា។

អ្នក​តំណាង​របស់​តារា​ចម្រៀង​នេះ​ផ្ទាល់​តែ​ម្ដង​ បាន​បញ្ជាក់​ថា​កាល​បរិច្ឆេទ​ទាំង​នោះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​ដឹង​ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ៕

នេះ​ជា​វីដេអូ​បង្ហាញ​គ្រោះ​ថ្នាក់​ដែល​បាន​កើត​ឡើង៖

អាន​អត្ថបទ៖

ប្រភព៖ nme   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី