ចំណាត់​ថ្នាក់​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​សប្ដាហ៍​ដំបូង​ ខែ​តុលា

  • 2017-10-02 02:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​សប្ដាហ៍​ដំបូង​ខែ​តុលា​នេះ​​ ទោះ​បី​ជា​មាន​ភាព​យន្ត​ថ្មី​ៗ​បាន​ចាប់​ដាក់​បញ្ចាំង​ជា​ច្រើន​ក៏​ដោយ​ ក៏​រឿង​"It” នៅ​តែ​មាន​សន្ទុះ​ខ្លាំង​និង​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​១​សប្ដាហ៍​នេះ​ជាមួយ​នឹង​ប្រាក់​ចំណូល​ ១៧,៣លាន​ដុល្លារ។ នេះ​គឺ​ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​ខ្លាំង​និង​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ទាក់​ទង​នឹង​សាច់​រឿង​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​និង​ចង់​ទៅ​មើល​ផ្ទាល់​ភ្នែក​ថា​រឿង​នេះ​ពិត​ជា​ល្អ​មើល​ខ្លាំង​មែន​ឫ​យ៉ាង​ណា។

​សម្រាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​វិញ​ គឺ​បាន​ទៅ​លើ​រឿង "American Made” ជា​រឿង​បែប​ឧក្រិដ្ឋកម្ម​សម្ដែង​ដោយ​​តារា​សម្ដែង​ល្បី​ឈ្មោះ Tom Cruise ដោយ​រក​ចំណូល​បាន​​ ១៧,០១​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដំបូង។ នេះ​ជា​ចំនួន​មួយ​ដែល​ច្រើន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​ ម្យ៉ាង​ដោយ​សារ​តែ​ភាព​យន្ត​ស្រដៀង​គ្នា​ដែល​និយាយ​អំពី​ ឧក្រិដ្ឋកម្ម​វាយ​ប្រហារ​នេះ​គឺ​មិន​សូវ​មាន​នៅ​ក្នុង​រោង​កុន​ផង​នោះ​ ធ្វើ​ឲ្យ​រឿង​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ងាយ​ស្រួល។

ធ្លាក់​មក​ដល់​ចំណាត់​ថ្នាក់​លេខ​បី​គឺ​រឿង​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១​កាល​ពី​សប្ដាហ៍​មុន​ "Kingsman: The Golden Circle” ដែល​រក​ចំណូល​បាន ១៧​លា​ន​ដុល្លារ​ គឺ​ថយ​ចុះ​ដល់​ទៅ ៥៦.៤​ភាគរយ​​ឯ​ណោះ​បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​សប្ដាហ៍​មុន។​ គិត​ត្រឹម​ពេល​នេះ​​ "Golden Circle” មាន​លទ្ធភាព​រក​ចំណូល​បាន​ ៦៦,៧លាន​ដុល្លារ​រួច​ទៅ​ហើយ​ គិត​តែ​នៅ​សហរដ្ឋអាមេរិក។

“The LEGO Ninjago Movie” រក​ចំណូល​បាន​ ១២​លាន​ដុល្លារ ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​លេខ​ ៤ ហើយ​ចំណូល​សរុប​តែ​ក្នុង​សហរដ្ឋ​អាមេរិក​គឺ ៣៥,៥​លាន​ដុល្លារ​​។ បើ​ប្រៀប​ធៀប​ទៅ​រឿង​វគ្គ​មុន​ៗ រឿង​នេះ​គឺ​រក​ចំណូល​បាន​តិច​ជាង​គេ​ ក្នុង​ស៊េរី​រឿង LEGO នេះ។

​ចំណែក​ឯ​រឿង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៥ គឺ​ជា​ចំណូល​ថ្មី​រឿង "Flatliners” រក​ចំណូល​បាន ៦,៧​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ដំបូង​។ ភាព​យន្ត​នេះ​គឺ​ជា​វគ្គ​ថ្មី​ដែល​ទាក់​ទង​ទៅ​នឹង​រឿង​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៩០ មាន​ចំណង​ជើង​ដូច​គ្នា។

ភាព​យន្ត​ដែល​ទំនង​នឹង​ជាប់​ក្នុង​ចំណាត់​ថ្នាក់​រឿង​ Oscar រឿង "Battle of the Sexes” សម្ដែង​ដោយ​តារា​សម្ដែង​ល្បី​ៗ​ ដូច​ជា Emma Stone និង Steve Carell រក​ចំណូល​បាន​ ៣,៤​លាន​ដុល្លារ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦ សប្ដាហ៍​នេះ។

ឈាន​មក​ដល់​ចំណាត់​ថ្នាក់​លេខ​ ៧ គឺ​បាន​ទៅ​លើ​រឿង "American Assasin” ជាមួយ​ប្រាក់​ចំណូល​ ៣,៣​លាន​ដុល្លារ​ ឯ​ភាព​យន្ដ​រឿង "Home Again” ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៨​ ដោយ​រក​បាន​ ១,៧​លាន​ដុល្លារ។

“Till Death Do Us Part” ដែល​ជា​រឿង​ប្រភេទ​ រំជួល​អារម្មណ៍ (Thriller) ទទួល​បាន​ចំណូល​ ១,៥​លាន​ដុល្លារ​ស្ថិត​ក្នុង​ចំណាត់​លេខ ៩ ធ្វើ​ឲ្យ​រឿង "Mother!" បាន​ចំណាត់​លេខ​១០​ជាមួយ​ចំណូល ១,៤​លាន​ដុល្លារ៕

នេះ​ជា​បណ្ដា​ Trailer រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី