១១​ នាក់​ល្អ​របស់​ Catalan ប្រសិន​តំបន់​នេះ​បាន​ឯករាជ្យ​ពិត​មែន

  • 2017-10-02 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ Catalan កំពុង​មាន​ភាព​ជ្រួលច្របល់​ ដោយ​សារ​តែ​ប្រជាជន​​ទាំង​អស់​នៅ​ទី​នោះ​ នាំ​គ្នា​​បោះឆ្នោត​ប្រជាមតិ​​ដើម្បី​ផ្ដាច់​ទឹក​ដី​ពី​ប្រទេស​អេស្ប៉ាញ ​ជា​រដ្ឋ​ឯក​រាជ្យ​មួយ​ ប៉ុន្តែ​សកម្មភាព​នេះ​មិន​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​ឡើយ ព្រម​ទាំង​ចោទ​ថា ជា​អំពើ​ខុស​ច្បាប់​។

Fabregas និង​មិត្ត​​កាល​ចាប់​ដៃ​គ្នា​ជួយ Catalan លេង​មិត្តភាព​ជាមួយ​ប្រទេស​Cape Verde​ឆ្នាំ ២០១៣

ងាក​មក​កីឡា​បន្តិច តាម​ពិត​នៅ​តំបន់​​ភាគ​​ឦសាន​ ​ប្រទេស​អេស្ប៉ាញ​មួយ​​នេះ​មាន​ក្រុម​ជ្រើស​​ជាតិ​​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ក្រុម​នេះ​មិន​មាន​ការ​ទទួល​ស្គាល់​​ពី FIFA ឬ UEFA ឡើយ។ កន្លង​មក​ពួក​គេ​ក៏​បាន​ប្រកួត​លក្ខណៈ​មិត្ត​ភាព​ផ្សេង​ៗ​មួយ​ចំនួន​ដែល​ជាមួយ​ប្រទេស​ដ៏​ទៃ​។ ចុងក្រោយ​នេះ  Catalan បាន​លេង​ចាញ់​​​ប្រទេស​ទុយណេស៊ី​ដោយ​បាល់​ប៉ណាល់ទី​ ២-៤ ឆ្នាំ​២០១៦។ រឿង​ដែល​គ្រប់គ្នា​មិន​សូវ​ដឹង​ កីឡាករ​ខ្លាំង​ៗ​មួយ​ចំនួន​ដែល​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​កើត​នៅ​តំបន់ Catalan សុទ្ធ​តែ​ធ្លាប់​លេង​ឲ្យ​ Catalan។

ចុះ​ប្រសិន​តំបន់​នេះ​ទទួល​បាន​ឯករាជ្យ​មែន តើ​កីឡាករ​ណា​ខ្លះ​ដែល​នឹង​មក​ចូលរួម​ជាមួយ Catalan? ខាង​ក្រោម​នឹង​បង្ហាញ​ជម្រើស​​ល្អ​ទាំង​១១​ របស់ Catalan៖

អ្នក​ចាំ​ទី៖ Kiko Casilla (Real Madrid)

ខ្សែ​ការពារ៖ Jordi Alba (Barcelona) , Bartra(Dortmund ), Pique (Barcelona), Aleix Vidal (Barcelona)

ខ្សែ​បម្រើ៖ Fabregas (Chelsea), Busquets (Barcelona), Sergi Roberto (Barcelona)

ខ្សែ​ប្រយុទ្ធ៖ Deulofeu (Barcelona), Tello (Betis), Bojan (Stoke City)

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម