អាង​តែ​មាន​មុន​គេ Apple ចេញ​ស្ពត​បង្អួត​មុខងារ Portrait Lighting

  • 2017-10-02 22:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផ្លែប៉ោម​ Apple បានចេញ​ស្ពត​ថ្មី​បង្ហាញ​ពី​មុខងារ Portrait Lighting ជាមួយ​ទូរសព្ទ iPhone 8 Plus។ សម្ដែង​​ដោយ​មាន​តារា​ចម្រៀង​មួយ​រូប បាន​ដើរ​ឆ្ពោះ​ទៅ​កាមេរ៉ា ហើយ​មាន​ការ​ប្រែប្រួល​នូវ​កម្រិត​ពន្លឺ​និង​ពណ៌​ប្លែកៗ​ជា​ច្រើន។

Portrait Lighting ជា​មុខងារ​ថ្មី​មួយ​ ដែល​ឆ្លង​កាត់​តាម​រយៈ​ប្រព័ន្ធ Software ក្នុង​ការ​បន្ថែម​ម៉ូដ​ពន្លឺ​និង​ពណ៌​ទៅ​លើ​រូបភាព Portrait រួម​មាន Natural Light, Studio Light, Contour Light, Stage Light និង Stage Light Mono ប៉ុន្តែ​ស្ថិត​នៅ​ជំនាន់ Beta នៅ​ឡើយ។

មើល​វីដេអូតិចមើស​ឡូយ​យ៉ាង​ណា

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា