Nicole Scherzinger នឹង​ត្រលប់​មក​ចូល​ក្រុម​ Pussycat Dolls វិញ​បន្ទាប់​ពី​បែក​គ្នា​៧ឆ្នាំ

  • 2017-10-02 23:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង The Pussycat Dolls នឹង​ត្រលប់​មក​វិញ​ ក្រោយ​តារា​ចម្រៀង​នាំ​មុខ Nicole Scherzinger ត្រលប់​មក​ចូល​រួម​ជាមួយ​ពួក​គេ​វិញ។

ក្រុម​នេះ​ទទួល​បាន​ភាព​​ជោគ​ជ័យ ដោយ​បទ​ចម្រៀង​ដំបូង​របស់​ពួក​គេ​ចំណង​ជើង​ថា "Don't Cha” ប៉ុន្តែ​ក៏​បាក់​បែក​គ្នា​កាល​ពី​ឆ្នាំ ២០១០ ដោយ​សារ​បញ្ហា​ជម្លោះ​ក្នុង​ក្រុម។

បើ​យោង​ទៅ​តាម​សារព័ត៌មាន The Sun សមាជិក​ក្រុម​ Kimberly Wyatt, Ashley Roberts, Jessica Sutta និង Melody Thornton នឹង​ត្រលប់​មក​វិញ ប៉ុន្តែ​មិន​ទាន់​មាន​ដំណឹង​ចំពោះ​សមាជិក​ចាស់​ៗ​គឺ Carmit Bachar និង Kaya Jones នៅ​ឡើយ​ទេ។

ប្រភព​មួយ​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​រឿង​ទាក់​ទង​នឹង​ការ​ត្រលប់​មក​វិញ​នេះ​គឺ​បាន​​ត្រូវ​លើក​មក​ជជែក​វែក​ញែក​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​នេះ​គឺ​ជា​ពេល​វេលា​ដែល​គេ​សម្រេច​ថា​នឹង​សហការ​គ្នា​ត្រលប់​មក​វិញ។

ប្រភព​ដដែល​នេះ​ក៏​បាន​បន្ថែម​ថា សមាជិក​ក្រុម​ទាំង​អស់​នឹង​បំភ្លេច​រាល់​ជម្លោះ​ដែល​ពួក​គេ​ធ្លាប់​មាន​ចំពោះ​គ្នា និង​រួប​រួម​គ្នា​ដើម្បី​បង្កើត​តន្ត្រី​ថ្មីៗ៕

អាន​អត្ថបទ​៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម