លីគ​កំពូល​កម្ពុជា ​នឹង​ប្ដូរ​ទី​កន្លែង​ប្រកួត​ ៥​ប្រកួត​ ព្រោះ​ជាន់ AFC U-19

  • 2017-10-03 01:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ទី​កន្លែង​ប្រកួត​ខ្លះ​នៅ​សប្ដាហ៍​ទី​១៧ខាង​មុខ​នេះ ដោយសារ​តែ​ទីលាន​មួយ​ចំនួន​ត្រូវ​យក​ទៅ​រៀប​ចំ​ការ​ប្រកួត AFC U19 Championship 2018។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ទទួល​សិទ្ធិ​ពី AFC ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​តាម​ពូលG ​ពាន​រង្វាន់​ខាង​លើ​នេះ ​ចាប់​ពី​ថ្ងៃ​ទី​២៤​ដល់​២៨​ខែ​តុលា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ សម្រាប់​ក្រុម​ចូល​រួម​ការ​ប្រកួត​មាន ចិន មីយ៉ាន់ម៉ា ​ហ្វីលីពីន​និង​កម្ពុជា​ផ្ទាល់ ហើយ​ត្រូវ​ប្រើប្រាស់​ទីលាន​ស្ដាត​ចាស់ RSN ​កីឡា​ដ្ឋាន​វេស្ទើន ​និង​កីឡដ្ឋាន Blue Sport ​សម្រាប់​ធ្វើ​ការ​ហ្វឹកហាត់​ត្រៀម​ប្រកួត។

ដោយ​ការ​ប្រកួត​ខាង​លើ​ជាន់​ជាមួយ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ ​ហើយ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​ខាង AFC ​តាំង​ពី​ថ្ងៃ​២១​តុលា​ទៅ​ទៀត​នោះ ទើប​សហព័ន្ធ​កម្ពុជា​សូម​ធ្វើ​ការ​លើក​ការ​ប្រកួត​ ៥​ប្រកួត​ទៅ​ប្រកួត​នៅ​ទីលាន​របស់​ខេត្ត​ស្វាយ​រៀង​វិញ។ ប្រកួត​ទាំង​៥​រួម​មាន៖

  • (២១ តុលា ២០១៧) បឹង​កេត​ប៉ះ​សីម៉ាក់ ​ម៉ោង​៤​នៅ​កីឡដ្ឋាន​ស្វាយ​រៀង

  • (២១ តុលា ២០១៧) ណាហ្គាវើល ​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ម៉ោង​៦:៣០​នាទី​ល្ងាច កីឡដ្ឋាន​ស្វាយ​រៀង

  • (២២ តុលា ២០១៧) ​អគ្គិសនី ​ប៉ះ​ Cam-Tiger ​ម៉ោង​៦:៣០​នាទី​ល្ងាច ​កីឡដ្ឋាន​ស្វាយ​រៀង

  • (២២ តុលា ២០១៧) អាស៊ីអឺរ៉ុប ​ប៉ះ​វេស្ទើន ​ម៉ោង ៤:០០​នាទី​រសៀល ​កីឡដ្ឋាន​ស្វាយ​រៀង

  • (២៨ តុលា ​២០១៧) ​បឹង​កេត ប៉ះ​គីរីវង់​សុខសែន​ជ័យ ​ម៉ោង ៦:០០​ល្ងាច កីឡដ្ឋាន​ស្វាយ​រៀង

អត្ថបទ៖ មុន្នីរម្យ