ជាង ២ ឆ្នាំទៀត ទើបស្មាតហ្វូន Android តាមទាន់កាមេរ៉ា iPhone X
- 2017-10-03 02:16:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង ២ ឆ្នាំទៀត ទើបស្មាតហ្វូន Android តាមទាន់កាមេរ៉ា iPhone X
ចន្លោះមិនឃើញ
ភ្នាក់ងារជំនាញខាងវិភាគផលិតផលបច្ចេកវិទ្យារបស់ Apple ដ៏ល្បីល្បាញ KGI Securities ដែលមានលោក Ming-Chi Kuo ជាអ្នកនៅពីក្រោយនោះ បានលើកឡើងថា យ៉ាងហោច ២,៥ ឆ្នាំក្រោយ ទើបស្មាតហ្វូន Android អាចមានសមត្ថភាពកាមេរ៉ាស្មើនឹងបច្ចេកវិទ្យា TrueDepth របស់ iPhone X។
TrueDepth ជាបច្ចេកវិទ្យាសម្រាប់ដំណើរការមុខងារ Face ID ដែលផលិតពិសេសសម្រាប់ iPhone X ដែលជាម៉ូដែលអបអរខួប ១០ ឆ្នាំនៃត្រកូល iPhone។ TrueDepth ក៏ជាបច្ចេកវិទ្យាធ្វើឲ្យ iPhone X ជាស្មាតហ្វូនដែលមានសុវត្ថិភាពខ្ពស់ ខណៈវាត្រូវផលិតឡើងដើម្បីជំនួយដល់ការទូទាត់សាច់ប្រាក់តាមអ៊ីនធឺណិតដោយប្រើ Apple Pay កាន់តែមានភាពរហ័ស និងអាចទុកចិត្តបាន។
លើសពីនេះ TrueDepth នៅជាមុខងារឲ្យ iPhone X អាចបង្កើតរូប Animoji ដោយការស្កេនមុខអ្នកប្រើប្រាស់ ហើយនៅបន្ថែមមុខងារពិសេសថ្មី ដែលធ្វើឲ្យការថត Selfie Portrait របស់ iPhone X កាន់តែទាក់ទាញ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖