មន្ត្រី​កីឡា​នៅ Catalan ចង់​ឲ្យ Barcelona ​ទៅ​ធ្វើ​សង្គ្រាម​នៅ​​អង់គ្លេស

  • 2017-10-03 07:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Gerard Figueras ដែល​ជា​មន្ត្រី​កីឡា​នៅ​តំបន់ Catalan បាន​ណែនាំ ឲ្យ​ក្រុម​ Barcelona ទៅ​លេង​នៅ Premier League ប្រសិន​ជា​តំបន់​តំបន់ Catalan អាច​​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។

លោក ​Gerard Figueras

ការ​និយាយ​បែប​នេះ​ដោយ​សារ​លោក​មើល​ឃើញ​ថា Premier League ជា​លីគ​​ខ្លាំង​មួយ​ និង​បាន​លើក​ឧទាហរណ៍​ក្រុម Swansea City ​របស់​វេល​ ​ដែល​កំពុង​លេង​​អង់គ្លេស​ស្រាប់​ជា​គំរូ។ ទាក់ទិន​នឹង​បញ្ហា​ចោទ​នេះ​​លោក Josep Maria Bartomeu ដែល​ជា​ប្រធាន​របស់ Barcelona ក៏​បាន​​និយាយ​ដែរ​ថា ក្លឹប​នឹង​​ពិភាក្សា​​ពី​លទ្ធភាព​​នៃ​ការ​ចាកចេញ​ពី La Liga ប្រសិន Catalan បាន​ឯករាជ្យ។

“ស្ថានភាព​​​នៃ​ការ​ចាកចេញ​​នៅ​វែងឆ្ងាយ​ទៀត ប៉ុន្តែ​​នៅ​ពេល​អនាគត​​​វា​នឹង​អាច​កើតឡើង។ វា​គឺ​ជា​អ្វី​ៗ​ដែល​​ក្រុម​ប្រឹក្សា​ទាំង​អស់​ត្រូវ​ពិភាក្សា។ វា​គឺ​រឿង​ត្រូវ​វិភាគ​ដោយ​ស្ងប់ស្ងាត់។ ប្រសិន​ពួក​យើង​ពិភាក្សា​​លើ​ប្រធាន​បទ​នេះ​ឲ្យ​ស៊ីជម្រៅ​ នោះ​ពួក​យើង​នឹង​រក​ឃើញ​ដំណោះស្រាយ​ដ៏​​ល្អ។

ប្រសិន​ជា​បាន​ឯករាជ្យ​មែន ក្រៅ​ពី​ Barcelona នៅ​មាន Espanyol និង Girona ក៏​ស្ថិត​នៅ​តំបន់ Catalan ដូច​គ្នា ដូច្នេះ​ពួក​គេ​អាច​សម្រេច​ចិត្ត​​រើស​លីគ​ផ្សេង​​ដើម្បី​ទៅ​លេង ​ដូចជា​នៅ បារាំង អ៊ីតាលី​ អាល្លឺម៉ង់ អង់គ្លេស​​ជា​ដើម ប្រសិន​មាន​​ការ​ព្រមព្រៀង​ពី​​លីគ​ទាំង​នោះ៕​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ