Ancelotti មិន​ដឹក​នាំ​ក្លឹប​ណា​ទាំង​អស់​រហូត​ទាល់តែ...

  • 2017-10-03 07:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carlo Ancelotti នឹង​សម្រាក​ពេញ​មួយ​រដូវ​កាល​នេះ​ហើយ​នឹង​ត្រឡប់​ទៅ​កាន់​ការងារ​ដឹកនាំ​ក្លឹប​វិញ​នៅ​រដូវ​កាល​ ២០១៨-១៩។

Ancelotti

អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​ត្រូវ​ Bayern Munich បណ្ដេញ​ចេញ​ពី​តួនាទី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្រោយ​ដឹកនាំ​ក្រុម​មិន​សូវ​បាន​ល្អ​តាំង​ពី​ដើម​រដូវ​កាល​មក។ ភ្លាម​ៗ​ក្រោយ​ទំនេរ​ពី​ការងារ​លោក​ត្រូវ​បាន​ក្លឹប​ចាស់​ AC Milan ទាក់ទង​នាំ​ទៅ​វិញ​តែ​សាមី​ខ្លួន​ថា​សុំ​ពេល​សម្រាក​មួយ​រយៈ​ពី​បាល់ទាត់។

“ខ្ញុំ​នឹង​ដកឃ្លា​មួយ​រយៈ​ពី​បាល់ទាត់​។ ខ្ញុំ​នឹង​មិន​ដឹកនាំ​ក្លឹប​ណា​ទាំង​អស់​នៅ​អំឡុង​១០​ខែ​នេះ"។ Ancelotti ដឹកនាំ​ Bayern បាន​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​ តែ​បាន​ជួយ​ក្លឹប​ឈ្នះ​ជើងឯក​ Bundesliga កាល​ពី​រដូវ​កាល​ចាស់៕

ប្រភព៖ Four Four Two   ប្រែសម្រួល៖ វីរ៉ុត