ទើបអាយុប៉ុណ្ណឹងសោះ តួកុមារ "ហនុមាន" នេះអាចដណ្ដើមពានធំដល់ម្ល៉ឹង!
- 2017-10-03 23:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបអាយុប៉ុណ្ណឹងសោះ តួកុមារ "ហនុមាន" នេះអាចដណ្ដើមពានធំដល់ម្ល៉ឹង!
ចន្លោះមិនឃើញ
កុមារាដែលជាតួឯកតូចក្នុងរឿងភាគឥណ្ឌា "ហនុមាន” បានធ្វើឲ្យទស្សនិកជនមានការគាំទ្រ និងពេញចិត្តជាខ្លាំង មិនថាក្នុងប្រទេសឥណ្ឌា សូម្បីក្នុងប្រទេសកម្ពុជាក៏ស្រឡាញ់ក្មេងប្រុសរូបនេះដែរ។
កុមារាតូចនេះមានឈ្មោះ Ishant Bhanushali (Ishu) អាយុ ១០ឆ្នាំ គឺជាតារាសម្ដែងពោរពេញទៅដោយទេពកោសល្យជនជាតិឥណ្ឌា។ នៅវ័យក្មេងទេ តែ Ishu បានបង្ហាញទស្សនិកជននូវភាពអស្ចារ្យខាងសម្ដែងពេញដោយភាពប៉ិនប្រសប់ មិនសរសើរមិនបាន។
ដោយសារទឹកដៃសម្ដែងមិនអាចកាត់ថ្លៃបាននេះហើយ ទើបធ្វើឲ្យ Ishu ឈ្នះពានរង្វាន់ "តារាសម្ដែងក្មេងឥណ្ឌាល្អបំផុត” ពីកម្មវិធី "The Gold Awards 2016 of India” កាលពីឆ្នាំ ២០១៦។
ភាពយន្តភាគ "ហនុមាន” ដែលសម្ដែងដោយកុមារា Ishu នេះចំណាយពេលផលិតជាង ២ឆ្នាំ មានរហូតដល់ទៅ ៦៣១ភាគឯណោះ ហើយក្នុងប្រទេសកម្ពុជា ក៏ធ្លាប់លើកយករឿងនេះ មកបញ្ចាំងជូនទស្សនាដែរ៕
ចុចអាន៖
តាមពិត តួព្រះរាមនិងនាងសីតា នៅក្រៅសាច់រឿងមានទំនាក់ទំនងបែបហ្នឹងសោះ
កូនភ្លោះរបស់តួប្រុស វីរាជ នឹងបង្ហាញមុខដំបូង លើទូរទស្សន៍ ជាមួយឪពុក