Tesla Model 3 មាន​បញ្ហា ធ្វើ​​​ឲ្យ​របាយការណ៍​លក់​រថយន្ត​ប្រចាំ​ត្រីមាស​ទី​ ៣​ ធ្លាក់​ចុះ​

  • 2017-10-03 12:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Tesla Inc. បាន​​បញ្ចេញ​របាយការណ៍​លក់​រថយន្ត​ប្រចាំ​ត្រីមាស​ទី​ ៣​ នេះ​ ក្នុង​នោះ​ តួលេខ​រថយន្ត​ម៉ូឌែល​ថ្មី​ប្រភេទ​ sedan​ គឺ​ Model 3 លក់​បាន​​ចំនួន​តិច​តួច​បំផុត​។

Model 3

ក្រុមហ៊ុន​ Tesla ​បាន​​លក់​ចេញ​នូវ​ប្រភេទ​រថយន្ត​ទំនើប​របស់​ខ្លួន​ទៅ​ឱ្យ​អតិថិជន​​​បាន​ចំនួន​ ២៦ ១៦០ ​គ្រឿង​ក្នុង​ខែ​កក្កដា​ និង​កញ្ញា​ឆ្នាំ ២០១៧ នេះ​ដែល​តួលខ​​កើន​ឡើង​ប្រមាណ​ ៤,៥%​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន​។

រថយន្ត​ទាំង​ ២៦ ១៦០ ​គ្រឿង​ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​ម៉ូឌែល​ Model S ​ប្រភេទ​ sedan ​និង​ Model X ​ប្រភេទ​ SUV ​ខណៈ​ Model 3 ​មាន​ចំនួន​ត្រឹម​តែ​ ២២០ ​គ្រឿង​តែ​ប៉ុណ្ណោះ​។ មូលហេតុ​នៃ​ការ​លក់​យឺតយ៉ាវ​របស់​ Model 3 ​ដែល​មាន​តម្លៃ​ថោក​ជាង​ពាក់​កណ្តាល​នៃ​ម៉ូឌែល​មុនៗ​របស់​ក្រុមហ៊ុន​ចាប់ផ្តើម​ក្នុង​ខែ​កក្កដា​។

នាយក​ប្រតិបត្តិ​របស់​ Tesla លោក​ Elon Musk ​និយាយ​ថា​ ក្នុង​អំឡុង​ពេល​នោះ​យើង​សង្ឈឹម​ថា​នឹង​ផលិត​ Model 3 ​ឱ្យ​បាន​ ១ ៥០០ គ្រឿង​តែ​អ្វីៗ​ត្រូវ​បង្អាក់​ដោយ​សារ​តែ​ផលិតកម្ម​យឺត​យ៉ាវ​បំផុត​សម្រាប់​ផ្គត់ផ្គង់​ដល់​ទីផ្សារ​បញ្ជា​កុម្ម៉ង់​ទិញ​។

យ៉ាងណាក៏ដោយ​រូប​លោក​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​។​ បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​បញ្ហា​ភាព​យឺតយ៉ាវ​នៃ​សង្វាក់​ផលិតកម្ម​នេះ​ដែរ​ភាគហ៊ុន​របស់​ Tesla ​បាន​ធ្លាក់​ចុះ​ ១%​ ស្មើ​នឹង​ ៣៣៨, ៩២ ​ដុល្លារ​បន្ទាប់​ពី​ម៉ោង​ជួញ​ដូរ​៕

Model X
Model 3

ចុច​អាន​៖

ប្រភព៖ phys.org   ប្រែសម្រួលៈ សិរីបុទ្រ