ប្រៀបធៀប​កាមេរ៉ា Galaxy Note 8 និង iPhone 8 Plus ឲ្យ​ដឹង​ស​ខ្មៅ​ម្ដង

  • 2017-10-04 01:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 8 និង iPhone 8 Plus កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ក្ដៅ​គគុក ទាំង​នៅ​លើ​ទីផ្សារ ក៏​ដូច​ជា​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អតិថិជន។ ទាំង​ ២ ម៉ូដែល​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP ចំនួន ២ គ្រាប់​ដូច​គ្នា មាន​មួយ​ជា​ប្រភេទ​ Wide-angle និង​មួយ​ទៀត​ជា​ Telephoto ដែល​រចនា​ឡើង​ផ្ដោត​លើ​មុខងារ Portrait ជា​សំខាន់។​

ក្រុម​ការងារ Cnet បាន​សាកល្បង​យក​ស្មាតហ្វូន​ទាំង ២ ទៅ​ប្រៀបធៀប​គុណភាព​កាមេរ៉ា ក្នុង​ទម្រង់​ថត​បែប Portrait, Zoom, Close-up, Landscape, Low-light និង​ការ​ថត Selfie ធម្មតា។ ក្រឡេក​មើល​ការ​ប្រៀបធៀប​នៅ​ខាង​ក្រោម

Close-up
Landscape
Low-light
Portrait
Selfie
Zoom

ការ​ប្រៀបធៀប​ឃើញ​ថា ​កាមេរ៉ា iPhone 8 Plus ផលិត​រូប​ភាព​មាន​ភាព​ច្បាស់​ម៉ត់ (Sharpness) ​ល្អ​ជាង ប៉ុន្តែ​កម្រិត​ពណ៌​បង្ហាញ​ជា​លក្ខណៈ​ធម្មជាតិ (Natural) មិន​ភ្លឺ​ច្បាស់​ដូច Note 8 ឡើយ។ ​ដូច​ក្នុង​​រូប​ភាព​ក្មេង​ស្រី លើក​ដៃ​កាន់​កន្សែង ដែល​នាង​មាន​សម្បុរ​ខ្មៅ នៅ​ពេល​ថត​កាមេរ៉ា iPhone 8 Plus បង្ហាញ​មក​ខ្មៅ​តែ​ម្ដង ចំណែក​កាមេរ៉ា Note 8 ជំរុញ​គុណភាព​ពណ៌​ឲ្យ​ស​ច្បាស់​ជាង​ធម្មតា។

ប៉ុន្តែ​ការ​ថត​នៅ​ទី​ងងឹត ពិត​ណាស់​ដែល Note 8 នៅ​ធ្វើ​មិន​ទាន់​បាន​ប្រសើរ​ធៀប​នឹង​កាមេរ៉ា iPhone ធ្វើ​ឲ្យ​គុណភាព​រូប​មើល​ទៅ​មិន​ច្បាស់​នៅ​ទីតាំង​ងងឹត​ជ្រុល ដែល​នេះ​ជា​ការ​វិវត្ត​ដ៏​ល្អ​របស់ Apple នៅ​ឆ្នាំ ២០១៧ នេះ។

ផ្អែក​តាម​ចំណង់​ចំណូល​ចិត្ត បើ​អ្នក​ចូលចិត្ត​​រូប​ស​ស្អាត ខុស​ពី​សម្បុរ​ធម្មជាតិ​បន្តិច ​Note 8 អាច​ជា​ជម្រើស​ត្រឹមត្រូវ។ ជា​ពិសេស​មុខងារ Pro Mode ដែល​កាមេរ៉ា​ iPhone ពុំ​មាន​ អាច​ជួយ​ឲ្យ​អ្នក​មាន​ជំនាញ​ថត​រូប​អាច​ផលិត​រូប​ចេញ​មក​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត។​

ប្រភព៖ Cnet   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី