កុំ​ថា​ឡើយ iPhone រថយន្ត BMW ក៏​មាន​ឧបករណ៍​បញ្ចូល​ភ្លើង​ឥត​ខ្សែ​ដែរ

  • 2017-10-04 02:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ទំនើប​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ស្មាតហ្វូន ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ប្រើ​ខ្សែ​រញ៉េរញ៉ៃ។ ជា​ការ​វិវត្ត​ថ្មី​នៃ​រថយន្ត Hybrid កាន់​តែ​ទំនើប ក្រុមហ៊ុន BWM បាន​ណែនាំ​នូវ​ឧបករណ៍ Charging Pad ដែល​វា​ត្រូវ​ត​ភ្ជាប់​ទៅ​កាន់​ដុំ​ភ្លើង​កម្លាំង ២២០ វ៉ាត់ ជាមួយ​នឹង​អត្រា​បញ្ចូល​ភ្លើង​ឡើង​ដល់ ៣.២ គីឡូ​វ៉ាត់។

ដើម្បី​បញ្ចូល​ភ្លើង​ទៅ​កាន់​រថយន្ត​អគ្គិសនី ​តម្រូវ​ឲ្យ​បើកបរ​ទៅ​ឈប់​នៅ​លើ​ប្រអប់​មួយ​ ភ្លាមៗ​វា​នឹង​ណែនាំ​អ្នក​តាម​រយៈ​ប្រព័ន្ធ iDrive ដែល​មាន​បង្ហាញ​លើ​អេក្រង់​ក្នុង​រថយន្ត​ឲ្យ​​ឈប់​ត្រូវ​ចំណុច រហូត​ដល់​ចេញ​រង្វង់​ពណ៌​បៃតង ភ្លើង​នឹង​សាក​បញ្ចូល​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​អ្នក​ឈប់​បញ្ឆេះ​រថយន្ត។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​វា​អាច​សាក​បញ្ចូល​ពី​ថាមពល ០ ឡើង​ដល់ ១០០ ភាគរយ ត្រឹម​រយៈ​ពេល ៣.៥ ម៉ោង​ប៉ុណ្ណោះ។

បញ្ជាក់​ថា​បច្ចេកវិទ្យា BWM Wireless Charging ថ្មី​មួយ​នេះ ស្ថិត​ក្រោម​ការ​សាកល្បង​នៅ​ឡើយ ប៉ុន្តែ​គ្រោង​​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ជាមួយ​រថយន្ត​ BMW 530e iPerformace ប្រភេទ Plug-in Hybrid ដែល​ល្បី​ចេញ​លក់​នៅ​ដើម​ឆ្នាំ ២០១៨ ខាង​មុខ។

មើល​​​វីដេអូ​៖

ចុច​អាន​ព័ត៌មានបន្ទាប់

ប្រភព៖ soyacincau   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី