iPhone 8/8Plus ចេញ​ហើយ អ្នក​គាំទ្រ​ណា​ខ្លះ​ចង់ប្តូរ​ឡើង​ស៊េរី​?

  • 2017-10-04 06:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ iPhone ស៊េរីថ្មី​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​បាន​ជាង​មួយ​សប្ដាហ៍​មក​មាន​ Fanខ្លះ​បាន​ទិញ​ប្រើ​ប្រាស់​និង​ខ្លះ​មិន​ទាន់​បាន​ទិញ​ប្រើ​ប្រាស់។​ហើយ​ពួក​គេ​មាន​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ​ចំពោះ​iPhone ស៊េរី​ថ្មី​នេះ។

លោក កេត សាណា ជា​បុគ្គលិក​បម្រើ​ការ​ងារ​នៅ​ហាង​លក់​សម្ភារៈ​អេឡិចត្រូនិក​មួយ​កន្លែង​នៅ​ម្ដុំ​ផ្លូវ​កម្ពុជា​ក្រោម​បាន​ប្រាប់ Sabay ថា​ចំពោះ​រូប​លោក​ពុំ​ទាន់​ទិញ iPhone ស៊េរី​ថ្មី​យក​មក​ប្រើ​ទេ​និយាយ​ផង​សើច​ផង​លោក​ប្រាប់​ថា​មិន​ទាន់​បាន​ប្រើ​ស៊េរី​ចាស់​សាំ​ផង​ពុំ​ទាន់​ចង់​ប្ដូរ​ទេ​ចាំ​មើល​បន្តិច​សិន​ចាំ​ប្ដូរ​ព្រោះ​មិន​ទាន់​ហួស​ស៊េរី​ដែរ។

មិន​ខុស​ពី​កញ្ញា ធីតា បាន​រៀប​រាប់​ប្រាប់​ថា​កញ្ញា​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ទិញ​ស៊េរី​ថ្មី​យក​មក​ប្រើ​ទេ​ចាំ​ឲ្យ​វា​ធ្លាក់​ថ្លៃ​បន្តិច​សិន​ព្រោះ​ទើប​និង​ចេញ​បើ​ទិញ​ប្រើ​ភ្លាម​ប្រើ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​​នឹង​ខាត់​លុយ​ច្រើន​ព្រោះ​លុយ​ពិបាក​រក​ណាស់។

ខុស​ពី​លោក រិទ្ធី ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ធនាគារ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ប្រាប់​ថា​ខ្លួន​ទើប​តែ​ទិញ iPhone 8 យក​មក​ប្រើ​ទោះ​បី​ជា​ចំណាយ​លុយ​ច្រើន​និង​ប្រើ​ទៅ​ខាត់​បន្តិច​មែន​តែ​លោក​ពេញ​ចិត្ត​សមត្ថភាព​និង​រូប​រាង​របស់​វា​ហើយ​ពិសេស​​បាន​ប្រើ​វា​មុន​គេ។

ចំណែក​លោក ស៊ីដែន ដែល​កំពុង​តែ​ឈរ​ពិនិត្យ​មើលiPhone 8 ដែល​បម្រុង​នឹង​ទិញ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ប្រាប់​ថា​លោក​មិន​គិត​ពី​តម្លៃ​ប៉ុន្មាន​ទេ​សំខាន់​លោក​បាន​ប្រើ​របស់​ថ្មី​ហើយ​ចង់​ដឹង​ថា​វា​មាន​អ្វី​ដែល​ខុស​ប្លែក​ខ្លះ។លោក​បន្ត​ថា iPhone ជា​ផលិតផល​ដែល​លោក​ប្រើ​តាំង​ពី​ចេញ​មក​ដំបូង​មក​ម្ល៉េះ​។ ​

ចុចអាន​បន្ត៖

-ត្រៀម​លុយ​ទៅ Galaxy Note 7 ម៉ូឌែល Note FE មាន RAM ៤GB មក​ដល់​ខ្មែរ​ហើយ!

-ប្រៀបធៀប​កាមេរ៉ា Galaxy Note 8 និង iPhone 8 Plus ឲ្យ​ដឹង​ស​ខ្មៅ​ម្ដង

-កុំ​ទាន់​ថា iPhone 8 នៅ​កម្ពុជា​ថ្លៃ មក​មើល​តម្លៃ​នៅ​ប្រទេស​ថៃ​សិន

អត្ថបទ៖ ម៉េងងី