មកដឹងរឿងចុកឈាមរបស់ក្រុមហ៊ុន Walt Disney ទិញយក Twitter មិនបាន

  • 2017-10-04 14:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន The Walt Disney Company ធ្លាប់ចាប់អារម្មណ៍ទិញបណ្តាញកម្សាន្តយក្យ Twitter ប៉ុន្តែបែរជាទិញក្រុមហ៊ុនវីឌូអូ BAMTech ជំនួសវិញក្រោយកិច្ចចរចាររវាង Twitter មិនកើតមាន ។

នាយកប្រតិបត្តិរបស់ Walt Disney លោក Bob Iger និយាយក្នុងកិច្ចប្រជុំ New Establishment Summit របស់ទស្សាវដ្តី Vanity Fair ធ្វើឡើងកាលពីថ្ងៃអង្គារថា លោកចាប់អារម្មណ៍ក្នុងការទិញយក Twitter តែកិច្ចចរចារមិនលេចរូបរាងសោះ ។ ក្រៅពីក្រុមហ៊ុន Walt Disney ក៏មានក្រុមហ៊ុន Google និងក្រុមហ៊ុនអ៊ីនធើណិត Salesforce ចាប់អារម្មណ៍ទិញដែរកាលពីឆ្នាំមុន ។

ការទិញយក Twitter ត្រូវបានរាយការណ៍ថាមានតម្លៃ ២០ប៊ីលានដុល្លារដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់យ៉ាងសកម្មចំនួន ៣២៨ លាននាក់រៀងរាល់ខែ ។ បន្ទាប់ពីទិញ Twitter មិនបានក្រុមហ៊ុន Walt Disney ក៏ទិញភាគហ៊ុន ១ប៊ីលានដុល្លារក្នុង BAMTech និងទិញភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ធាប់ន្ថែមទៀត ១,៥៨ ប៊ីលានដុល្លារ ។ ខណៈ BAMTech កំពុងជួយគាំទ្រសេវាកម្មចាក់ផ្សាយវីឌីអូផ្ទាល់ទៅអ្នកប្រើប្រាស់របស់ខ្លួន ៕

ប្រភព៖ gadgetsnow   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី