ត្រាំ​ក្នុង​ទឹក​មួយ​ម៉ោង​ដូច​គ្នា Galaxy S8 ឬ iPhone 8 ជា​អ្នក​ឈ្នះ?

  • 2017-10-05 22:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Jonathan Morrison បាន​យក​ទូរសព្ទ Galaxy S8 និង iPhone 8 ដែល​ប្រជែង​ប្រជាប្រិយភាព​គ្នា​មក​សាកល្បង​មើល​មុខងារ​មិន​ជ្រាប​ទឹក ដើម្បី​រក​អ្នក​ឈ្នះ។

S8 របស់ SAMSUNG មាន​មុខងារ​ការពារ​ទឹក​ស្តង់ដារ IP68 រី​ឯ iPhone 8 មាន​ត្រឹម IP67 ប៉ុណ្ណោះ។ តើ​វា​ធ្វើ​បាន​ល្អ​ដូច​គ្នា​ឬ​យ៉ាង​ណា ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា។

លទ្ធផល​បង្ហាញ​ថា ស្មាតហ្វូន​ទាំង ២ សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា ក្រោយ​ត្រាំ​ទឹក​មួយ​ម៉ោង​រួច​មក ម៉ាស៊ីន​ទាំង​មូល​នៅ​ដំណើរការ​បាន​រលូន ទាំង​ការ​ថត​វីដេអូ​ក្តី ក៏​ដូច​ជា​អេក្រង់​ពុំ​មាន​ឃើញ​ស្នាម​ជាំ​ត្រង់​ណា​មួយ​ឡើយ។

-ចុច​អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី