មក​មើល​កំពូល​ទូរសព្ទ​ស៊េរីកប់​ៗ ចេញ​​ចុង​ឆ្នាំ ២០១៧ នេះ

  • 2017-10-06 08:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​មាន​ក្រុម​ហ៊ុន​ជាច្រើន​បាន​បញ្ចេញ​នូវ​កំពូល​ស្មាតហ្វូន​របស់​ខ្លួន​ដើម្បី​មក​ប្រជែង​នៅ​ក្នុង​ទី​ផ្សារ​ខាង​ក្រោម​នេះ​ជា​កំពូល​ស្មាត​ហ្វូន​ ៤ ម៉ូឌែល​ដែល​បាន​ចេញ​ជាបន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៧​នេះ។

  • Galaxy Note 8

Galaxy Note 8 បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​ ២៣ សីហា ២០១៧ និង​មក​ដល់​ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០១៧ និង​នៅ​ថ្ងៃ​ទី​សៅរ៍ ទី៣០ វិញ គឺ​សម្រាប់​អតិថិជន​តាម​បណ្ដា​ខេត្ត និង​ដេប៉ូ​ចែកចាយ​ទូរ​សព្ទ​ Samsung ដែល​ខ្លួន​បាន​​កក់​ទុក។ដែល​មាន​តម្លៃ ៩១៩ ដុល្លារ។

  • LG V30

ក្រុមហ៊ុន​​LG​បាន​ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ម៉ូដែល​ ​V30​ ​នា​ថ្ងៃ​ ​៣១​ ​សីហា​ ​២០១៧ដែល​មាន​តម្លៃ​ប្រហែល ៦៩៩ ដុល្លារ​តម្លៃ​ទីផ្សារ​បរទេស។

  • iPhone 8/8 Plusនិង iPhone X

iPhone 8/8 Plusនិង iPhone Xដែល​ ​Apple​ ​បង្ហាញ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ ​១២​ ​កញ្ញា​ ​២០១៧ និង​បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ ​២២​ ​កញ្ញា​​ ​២០១៧។ដែល​មាន​តម្លៃ​iPhone 8​ ​ទំហំ​ ​៦៤GB​ ​តម្លៃ​ប្រមាណ៩៤៩ដុល្លារ​ទំហំ ២៥៦GB​តម្លៃ​ប្រមាណ១០៩៩ដុល្លារiPhone 8 Plus​ ​ទំហំ​ ​៦៤GB​ ​តម្លៃ​ប្រមាណ១០៩៩ ដុល្លារ​ទំហំ​ ​២៥៦GB​ ​តម្លៃ​ប្រមាណ​១២៤៩ ដុល្លារ។បញ្ជាក់៖តម្លៃ​ខាង​លើ​នេះ​ ​គឺ​មាន​ភាព​ល្អៀង​បន្តិច​បន្តួច​អាស្រ័យ​ទៅ​តាម​បណ្ដា​ហាង​នានា​ពេល​ចេញ​លក់​ដំបូង។ ចំពោះ iPhone X ក្រុម​ហ៊ុន Apple និង​បញ្ចេញ​លក់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧​ខាង​មុខ​នេះ​។

  • Google Pixel 2 និង​ Pixel 2 XL

Google បាន​ប្រកាស​ចេញ​ Google Pixel 2 និង​ Pixel 2 XL កា​​ពី​ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ២០១៧​ម្សិលមិញ​នេះ។បើ​តាម​វិប​សាយ​ Android-Life ឲ្យ​ដឹង​ថា​ Pixel 2 ​មាន​តម្លៃ​ចាប់​ពី ៦៤៩ ដុល្លារ​ទំហំ​ ៦៤ GB និង ៧៤៩ ដុល្លារ​ទំហំ ១២៨ GB។ចំពោះ​ Pixel 2 XL មាន​តម្លៃ​​ថ្លៃ​ ៨៤៩ ដុល្លារ ទំហំ​ ៦៤ GB និង ៩៤៩ ដុល្លារ ទំហំ ១២៨ GBតម្លៃ​ទីផ្សារ​បរទេស ។

-Huawei Mate 10 ថ្ម​ធំ​ជាង​ iPhone 8 ពីរ​ដង

-ត្រាំ​ក្នុង​ទឹក​មួយ​ម៉ោង​ដូច​គ្នា Galaxy S8 ឬ iPhone 8 ជា​អ្នក​ឈ្នះ?

អត្ថបទ៖ ម៉េងងី