ក្រុមណាលើកពានសម្ដេច ហេង សំរិន ល្ងាចនេះ?

  • 2017-10-08 05:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ហេង សំរិន បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ ដែល​​ក្រុម អាណាចក្រ​បៃតង ប៉ះ​ក្រុម ​សម្ព័ន្ធ​យុវជន​មូស្លឹម​កម្ពុជា នា​វេលា​ម៉ោង ៣ ​រសៀល​នេះ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។

​ដោយ​ឡែក​សម្រាប់​ក្រុម​លេខ​ ៣ ​ធ្លាក់​ទៅ​លើ​ក្រុម ពិស្ណុការ ដោយ​យក​ឈ្នះ​ទៅ​លើ​ក្រុម old town garden ៥-០​ កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទីលាន​ស្តាត​ចាស់។ ពាន​រង្វាន់​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧ ដោយ​មាន ១៨​ ក្រុម​ចូល​រួម។

សម្រាប់​រង្វាន់​ក្រុម​លេខ​ ១​ទទួល​បាន ទឹក​ប្រាក់ ២៤​លាន​រៀល​ពាន​១​ និង​​មេដាយ លេខ​២​ទទួល​បាន​​ប្រាក់​រង្វាន់១២​លាន​រៀល ទង់​១ និង​មេដាយ និង​លេខ ៣​ទទួល​ទឹក​ប្រាក់ ៦​លាន​រៀល​មេដាយ​និង​ទង់​មួយ។ ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ទទួល​បាន​ពាន​មួយ និង​ថវិកា ៨០​ម៉ឺន​រៀល អ្នក​ចាំ​ទី​ល្អ​ទទួល ៨០​ម៉ឺន​រៀល និង​ពាន​មួយ និង​​ចុង​ក្រោយ​ក្រុម Fair Play ទទួល​បាន​ពាន​មួយ និង​ទឹក​ប្រាក់ ២​លាន​រៀល​ផង​ដែរ៕ ​ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​