ដៃគូដ៏ស័ក្ដិសមតារាឥណ្ឌា ៧គូ ប្ដូរពីគូស្នេហ៍ មកជាបងប្អូន!
- 2017-10-09 04:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូដ៏ស័ក្ដិសមតារាឥណ្ឌា ៧គូ ប្ដូរពីគូស្នេហ៍ មកជាបងប្អូន!
ចន្លោះមិនឃើញ
ថ្វីត្បិតមានពេលខ្លះ វិស័យសិល្បៈផ្ដល់នូវភាពនឿយហត់ ប៉ុន្តែក៏នៅតែមានបង្កប់ពេលសប្បាយៗដែរ។ តួយ៉ាង ដូចតារាបូលីវូដ ឫឥណ្ឌាមួយចំនួននៅពេល តម្រូវឲ្យសម្ដែងជាមួយគ្នា ពួកគេបានសហការគ្នាយ៉ាងល្អ និងបង្កបរិយាកាសរីករាយអំឡុងពេលធ្វើការជាមួយគ្នា រហូតតារាខ្លះចង់សម្ដែងជាបងប្អូននឹងគ្នា នៅរឿងក្រោយៗទៀតផង។
តទៅនេះ សូមបង្ហាញជូនតារាប្រុសស្រីដែលរាប់អានគ្នាដូចបងប្អូន ក្រោយសម្ដែងជាដៃគូស្នេហានឹងគ្នា៖
១. តារាសម្ដែង Shahrukh Khan និង Aishwarya Rai Bachchan
តារាទាំង ២ ត្រូវគេស្គាល់ថាជា កំពូលតារាឥណ្ឌាប្រុសស្រីដែល មានទំនាក់ទំនងល្អនឹងគ្នាជាងគេ ក្នុងចំណោមអ្នកសិល្បៈផ្សេងទៀតប្រចាំប្រទេស។ ថ្មីៗនេះ កំពូលតារាប្រុស Shahrukh និង កញ្ញាឯកពិភពលោក Aishwarya ក៏មានឱកាសសម្ដែងរួមគ្នាជាបងប្អូនក្នុងរឿងថ្មីផងដែរ។
២. តារាសម្ដែង John Abraham និង Deepika Padukone
តារាទាំង ២ ធ្លាប់សម្ដែងរួមគ្នាក្នុងរឿង "Desi Boyz” កាលពីឆ្នាំ ២០១១។ កន្លងផុតអស់រយៈពេលយូរ ពេលនេះ John និង Deepika វិលមករួមការងារជាមួយគ្នាជាថ្មី ដោយដើរតួជាបងប្អូន។
៣. តារាសម្ដែង Akshay Kumar និង Juhi Chawla
ពួកគេទាំង ២ បានក្លាយជាដៃគូតារាប្រុសស្រីដ៏ស័ក្ដិសមមួយគូ ក្រោយសម្ដែងរឿង “Khiladi”។ ប៉ុន្តែក្រោយមកត្រូវអ្នកដឹកនាំ តម្រូវឲ្យអ្នកទាំង ២ ដើរតួជាបងប្អូន ដោយសម្លឹងមើលឃើញពីទំនាក់ទំនងល្អរបស់ពួកគេ។
៤. តារាសម្ដែង Arjun Rampal និង Deepika Padukone
Deepika ធ្លាប់សម្ដែងជាតួនារីម្នាក់ដែលទាក់ចិត្ត តារាប្រុស Arjun ក្នុងរឿងដំបូងរបស់នាង មានចំណងជើងថា "Om Shanti Om”។ ជាថ្មីម្ដងទៀត អ្នកទាំង ២ក៏បានរួមការងារនឹងគ្នា តែមិនមែនជាដៃគូស្នេហាទេ គឺជាបងប្អូន។
៥. តារាសម្ដែង Tusshar Kapoor និង Kareena Kapoor
នៅជីវិតក្រៅសិល្បៈ តារាឥណ្ឌា២រូបនេះ គឺជាមិត្តល្អនឹងគ្នា ក្រោយសម្ដែងរឿង “Mujhe Kuch Kehna Hai” ក្នុងឆ្នាំ ២០០១ ព្រមទាំងបានធ្វើការជាមួយគ្នាម្ដងទៀតក្នុងរឿង "Golmaal 2” ដោយដើរជាតួបងប្អូននឹងគ្នាវិញម្ដង។
៦. តារាសម្ដែង Ranvir Singh និង Priyanka Chopra
លើកដំបូង Ranvir ធ្លាប់សម្ដែងជាតួស្វាមីរបស់ Priyanka ក្នុងរឿង Bajirao Mastani និងជាគូស្នេហ៍នឹងគ្នាម្ដងទៀត ក្នុងរឿង "Gunday”។ ជាលើកទី ៣ តារា ២ដួងនេះ បានចាប់ដៃគ្នាជាថ្មី សម្ដែងក្នុងរឿង "Dil Dhadakne Do” ដើរតួជាបងប្អូនគ្នា។
៧. តារាសម្ដែង Sanjay Suri និង Juhi Chawla
Juhi ត្រូវតម្រូវឲ្យសម្ដែងជាតួប្រពន្ធរបស់ Sanjay ក្នុងរឿង "Jhankaar Beats”។ ក្រោយមក ២ឆ្នាំ អ្នកគាំទ្រក៏បានឃើញវត្តមានពួកគេសម្ដែងរួមគ្នាម្ដងទៀត ប៉ុន្តែក្នុងនាមជាបង និងប្អូន៕
ចុចអាន៖
ក្នុង១ឆ្នាំៗកំពូលតារាបូលីវូដរកចំណូលបានច្រើន នឹកស្មានមិនដល់!
ទើបអាយុប៉ុណ្ណឹងសោះ តួកុមារ ហនុមាន នេះអាចដណ្ដើមពានធំដល់ម្ល៉ឹង!