ខំជិះយន្តហោះ​ទៅវះកាត់​កែសម្ផស្សនៅកូរ៉េ តែពេលត្រឡប់មកវិញ ចេញមិនរួច

  • 2017-10-10 04:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី ៣នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​ ដើម្បី​​វះកាត់​កែ​សម្ផស្ស ប៉ុន្តែ​ជា​អកុសល​មិន​អាច​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​បាន ដោយ​សារ​តែ​មុខ​មាត់​ពួក​គេ​ខុស​ពី​រូប​ថត​​ក្នុង​លិខិត​ឆ្លងដែន។

តាម​ប្រភព​នារី​​ទាំង ៣​នាក់ មក​ពី​​ប្រទេស​ចិន ​ក្រោយ​ពី​ធូរស្បើយ​ពី​មុខ​របួស​ខ្លះ ពួក​គេ​​សម្រេច​ចាក​ចេញ​ទៅ​ប្រទេស​កំណើត​ទាំង​មុខ​ហើម និង​​បង់​រុំ​ជុំវិញ​ក្បាល។ យោង​តាម​សារព័ត៌មាន​ចិន ​មុខ​មាត់​ពួក​គេ​មើល​ទៅ​មិន​ដូច​​នឹង​រូប​ថត​លិខិត​​ឆ្លង​ដែន​បន្តិច​សោះ​ឡើយ។

រូប​ថត​ពួក​គេ​ ត្រូវ​បាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន​ និង​ទទួល​បាន​​ការ​ចូលចិត្ត​ជិត ៧​ម៉ឺន​នាក់​ និង​ចែក​រំលែក​បន្ត​ជិត​ ៣​ម៉ឺន​ដង។ យ៉ាង​ណា​មក​ទល់​ពេល​នេះ គេ​ពុំ​ទាន់​ទទួល​ដំណឹង​ថា ពួក​គេ​អាច​ត្រលប់​ទៅ​ប្រទេស​កំណើត​​បាន​វិញ ឬ​យ៉ាង​ណា​ទេ។

កូរ៉េ​​ខាង​ត្បូង ជា​ប្រទេស​គោលដៅ​សម្រាប់​ស្ត្រី​ជនជាតិ​ចិន​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កែសម្ផស្ស​ជិត​ពី​រ​ ២​ទសវត្សរ៍​​ចុង​ក្រោយ​នេះ​ហើយ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ