ប៉ូលិស​ស្រី​​ចិត្ត​ធម៌ ស្ម័គ្រ​ចិត្ត​បំបៅ​ដោះ​ទារក ពេល​តុលាការ​កំពុង​កាត់​ទោស​ម្ដាយ

  • 2017-09-30 03:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ស្ត្រី​វ័យ​ក្មេង​ ដែល​ធ្វើ​ការ​ជា​អាជ្ញា​សាលា​នៅ​ឯ​តុលាការ​មួយ​នៅ​ក្នុង​ខេត្ត​សាន​ស៊ី​ ប្រទេស​ចិន​បាន​ទទួល​ការ​ស្ញប់ស្ញែង​ពី​មហាជន​​​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​តែ នាង​មាន​ចិត្ត​ធម៌​​បំបៅ​ដោះ​ទារក​ ពេល​ម្ដាយ​​ជា​ជន​ជាប់​ចោទ​ កំពុង​ត្រូវ​បាន​តុលាការ​កាត់​ក្ដី​។

ប៉ូលិស​ស្រី​វ័យ​ក្មេង​រូប​នោះ​មាន​ឈ្មោះ​ថា ហាវ លីណា (Hao Lina) ត្រូវ​បាន​គេ​ស្នើ​ឱ្យ​មើល​ថែ​ទារក​អាយុ​៤ខែ របស់​ចុង​ចោទ​ម្នាក់។ ដោយ​ម្ដាយ​ទារក​នៅ​តែ​ស្ថិត​ក្នុង​សាល​សវនាការ​ ទីបំផុត​ទារក​ចាប់​ផ្ដើម​យំ​​ទារ​បៅ ហើយ Hao ជា​ម្ដាយ​វ័យ​ក្មេង​ម្នាក់​ស្រាប់ ​ក៏​បាន​សម្រេច​ចិត្ត​លាត់​អាវ​នាង​ឲ្យ​ទារក​នោះ​បៅ​។

​​​រូប​ភាព​នោះ​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​អ៊ីនធឺណិត​ ហើយ​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​នោះ​បាន​អបអរ​សាទរ​ចំពោះ​ទង្វើ​របស់​នាង ដែល​គេ​នាំ​គ្នា​ហៅ​នាង​ថា ""អាជ្ញា​​សាលា​ដ៏​ស្រស់​ស្អាត​បំផុត​របស់​ចិន"៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម