ស្រីស្អាតពិការដៃ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត ក្រោយបង្ហាញជីវិតរស់នៅពិត តាមរយៈវីដេអូ Live

  • 2017-09-25 04:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ក្មេង​ជា​អ្នក​ចូលចិត្ត​ថត​វីដេអូ Live នៅ​លើ​អ៊ីនធឺណិត បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន រំជួល​ចិត្ត​យ៉ាង​ខ្លាំង ដោយសារតែ រឿងរ៉ាវ​នៃ​ជីវិត​រស់​នៅ​តស៊ូ និង​ការ​យក​ឈ្នះ​លើ​ស្ថានភាព​របស់​នាង។

នារី​រូប​ស្រស់​ពិការ​ដៃ​ម្ខាង​ខាងលើ មាន​ឈ្មោះ​ថា Yang Li បច្ចុប្បន្ន​មាន​អ្នក Follow រហូត​ដល់​ទៅ ៩០០ ០០០ នាក់​នៅ​លើ​បណ្ដាញ​សង្គម​ចិន។ នាង​បាន​ជួប​គ្រោះថ្នាក់​ឆក់​ចរន្ត​អគ្គិសនី​យ៉ាង​ធ្ងន់ធ្ងរ នៅ​ពេល​នាង​មាន​អាយុ​ទើបតែ ៣ ឆ្នាំ​ប៉ុណ្ណោះ។ ជា​លទ្ធផល នាង​ត្រូវ​កាត់​ដៃ​ម្ខាង​ចោល។

ចាប់​តាំង​ពី​ពេល​នោះ​មក នាង​បាន​បង្ហាត់​បង្រៀន​ខ្លួន​ឯង ពី​របៀប​ប្រើ​ជើង​របស់​នាង ដើម្បី​ធ្វើ​កិច្ចការ​ដែល​ជា​ទូទៅ​តម្រូវ​ឲ្យ​ប្រើ​ដៃ​ទាំង ២ ដូច​ជា​ការ​តុបតែង​មុខ , ញ៉ាំ​អាហារ​ដោយ​ប្រើ​ចង្កឹះ ឬ ថតរូប Selfie ជាដើម។

នៅ​ក្នុង​វីដេអូ Live នាង Yang Li បាន​បង្ហាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ឃើញ​នូវ ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​នាង។ ក្រៅ​ពី​ការ​ថត​វីដេអូ Live នាង​ក៏​ចូលចិត្ត​លេង​ហ្គេម និង Chat ជាមួយ​មិត្តភ័ក្ដិ​នៅ​លើ​ទូរសព្ទ​ដៃ ដោយ​ប្រើ​ជើង​របស់​នាង​ផង​ដែរ។

នារី​វ័យ​ក្មេង​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «ជីវិត​របស់​ជន​ពិការ​អាច​មាន​លក្ខណៈ​សាមញ្ញ និង​ត្រូវ​គេ​ស្អប់​ខ្ពើម ប៉ុន្តែ​ខ្ញុំ​អាច​ជួប និង​បង្កើត​មិត្តភ័ក្ដិ​ច្រើន តាម​រយៈ​ការ​ថត​វីដេអូ Live»។

យ៉ាងណាមិញ បើ​ទោះ​បី​ជា​នាង​ត្រូវ​បាន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​ស្គាល់​ច្រើន នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ការ​ថត​វីដេអូ Live មិនមែន​ជា​ប្រភព​ប្រាក់​ចំណូល​របស់​នាង​ឡើយ ដោយ​បច្ចុប្បន្ន​នាង​កំពុង​ធ្វើ​ការ​ផ្នែក​រដ្ឋបាល៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម