កូន៦នាក់ ទុកម្ដាយចាស់ឲ្យដេកតាមចិញ្ចើមផ្លូវជិត ២០ឆ្នាំ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត
- 2017-09-06 04:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូន៦នាក់ ទុកម្ដាយចាស់ឲ្យដេកតាមចិញ្ចើមផ្លូវជិត ២០ឆ្នាំ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត
ចន្លោះមិនឃើញ
កាលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ស្ត្រីចំណាស់ជនជាតិថៃម្នាក់បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តអាណិត ក្រោយដឹងថាលោកយាយបានដើររើសសំរាមដេកតាមចិញ្ចើមផ្លូវ ទោះមានកូនធំៗដល់ទៅ ៧នាក់ក៏ដោយ។
តាមរយៈគណនីហ្វេសប៊ុកបុរសជនជាតិថៃម្នាក់ឈ្មោះ ម៉េត បានរៀបរាប់ដោយផ្ដើមដំបូងថា នៅពេលយាយត្រលប់មកផ្ទះ សុនខរបស់យាយនៅចំណាំយាយបាន វារត់ចូលមករកយាយ តែសម្រាប់កូនយាយវិញ ពួកគេមិនស្គាល់ម្ដាយរបស់ខ្លួនទេ។
លោក ម៉េត បានបញ្ជាក់ថា មានមិត្តភ័ក្ដិរបស់គាត់បានប្រាប់រឿងរ៉ាវមកថា ពួកគេបានជួបលោកយាយចំណាស់ម្នាក់អូសរទេះរើសសំរាម ឬអេតចាយ ស្នាក់នៅតាមចិញ្ចើមផ្លូវ ភេតកៈសេម ៧៧ បន្ទាប់មកលោក ម៉េត ក៏ប្រញាប់ចុះទៅដល់កន្លែង សួរនាំ និងជួយយាយតែម្ដង។
លោកយាយស្នាក់នៅក្រោមដំបូលរថយន្តកញ្ចាស់ខូចដែលគេទុកចោល និងបិទបាំងដោយផ្ទាំងបដា ក្រណាត់ចាស់ៗផ្សេងទៀត ដើម្បីជ្រកថ្ងៃ ជ្រកភ្លៀង។ លោកយាយប្រាប់រឿងលោក ម៉េត ថា គាត់មានអាយុ ៧៩ឆ្នាំ និងស្នាក់នៅកន្លែងនេះជិត ២០ឆ្នាំហើយ។ រាល់ថ្ងៃយាយអូសរទេះចេញទៅរើសអេតចាយដើម្បីរកប្រាក់ទិញបាយ ទិញទឹក និងចិញ្ចឹមសុនខប្រមាណ ៨ ទៅ ៩ក្បាលទៀត។
ពេលខ្លះក៏បានប្រាក់មក ទុកទិញថ្នាំព្យាបាលជំងឺខ្លួនឯងដែរ។ លោកយាយមិនមានអត្តសញ្ញាណប័ណ្ណទេ ដូចច្នេះគាត់មិនអាចទទួលប្រាក់ឧបត្ថម្ភ និងមិនមានសិទ្ធិទទួលបានការព្យាបាលឥតគិតថ្លៃឡើយ។
ត្រលប់ទៅរឿងអតីតកាលវិញ លោកយាយមានកូនទាំងអស់ ៧នាក់ កូនច្បងគេស្លាប់ កូន ៥នាក់ទៀតមិនដែលមកអើតសោះ មានតែកូនប្រុសម្នាក់ យូរៗជិះម៉ូតូមកមើលម្ដង ប្រហែលមួយខែម្ដង និងឲ្យប្រាក់ ១០០បាត ឬស្មើប្រមាណ ១២ ០០០រៀល។
លោកយាយបានរៀបរាប់ប្រាប់លោក ម៉េត ទាំងទឹកភ្នែកអួលដើមកថា "នៅពេលយាយត្រលប់ពីដើររើសអេតចាយវិញ សុនខបានឃើញយាយ វានៅចំណាំយាយបាន វាបានរត់មករកយាយទាំងសប្បាយចិត្ត តែសម្រាប់កូនយាយវិញ ពេលវាឃើញមុខម្ដាយខ្លួនឯង វាមិនដែលស្គាល់ទេ។ ពួកវានឹងសប្បាយចិត្ត ពេលមិនបានជួបមុខម្ដាយឯង"។ ដោយទឹកចិត្តអាណិតលោក ម៉េត បានជូនប្រាក់យាយមួយចំនួនសម្រាប់ចាយវាយបន្តទៅមុខទៀតផងដែរ៕
ចុចអាន៖
ពិការជើងតែមិនពិការចិត្ត រកស៊ីសុចរិតចិញ្ចឹមប្រពន្ធកូន ទាំងកាយទ្រុឌទ្រោម
លោកតា៩០ឆ្នាំ ដើរសំលៀងកាំបិតគេងក្រោមស្ពាន បែរជួបរឿងស្មានមិនដល់
ទឹកចិត្តឪពុក៨០ឆ្នាំ បម្រើកូនពិការជាង៥០ឆ្នាំ មិនដែលចង់បោះបង់ចោល