គ្រាប់​បាល់​ខ្យាដំរី​របស់ Giroud ជាប់​៣​នាក់​ចុងក្រោយ​ពាន Puskas Award

  • 2017-10-10 04:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​គ្រាប់​របស់​ Olivier Giroud ដោយ​ប្រើ​ក្បាច់​ខ្យាដំរី​ ពេល​លេង​ទល់​នឹង Crystal Palace កាល​ពី​រដូវ​កាល​មុន​ ត្រូវ​បាន​ជាប់​​ក្នុង​បញ្ជី​​៣​នាក់​ចុងក្រោយ​ពាន គ្រាប់​បាល់​ល្អ​ប្រចាំ​ឆ្នាំ​ ឬ Puskas Award។

សម្រាប់​ពាន​មួយ​នេះ កីឡាករ​បារាំង​វ័យ​៣១​ឆ្នាំ ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​​គ្រាប់​បាល់​របស់​កីឡា​ការិនី​វេណេហ្ស៊ុយអេឡា  Deyna Castellanos  និង​អ្នក​ចាំ​ទី​អាហ្វ្រិក​ខាង​ត្បូង Oscarine Masuluke។ ចំពោះ​លទ្ធផល​ គេ​នឹង​ប្រកាស​នៅ​យប់​​ថ្ងៃ​ទី ២៣ ខែ តុលា​ខាង​មុខ​ ក្នុង​ទីក្រុង​ឡុងដុង​។

នៅ​រាត្រី​ដ៏​អស្ចារ្យ​នោះ គេ​ក៏​ប្រកាស​ម្ចាស់​ពាន Best Fifa Men's Player ផង​ដែរ ដែល​មាន Cristiano Ronaldo, Lionel Messi និងNeymar ជា​បេក្ខភាព។ ចៅក្រម​នៃ​ក្លឹប គ្រូ​បង្វឹក​ជម្រើស​ជាតិ តំណាង​អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ គឺ​ជា​គណៈកម្មការ​បោះឆ្នោត​ជ្រើសរើស​អ្នក​​ឈ្នះ​ពាន Puskas Award៕ ​​​

តោះ! ទស្សនា​គ្រាប់​បាល់​ទាំង​៣​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ