​មក​ដឹង​ឈ្មោះ​ហៅ​ក្រៅ​របស់តារា​ចម្រៀង​ និង​សម្ដែង​​ប្រុស​-ស្រី​ ៥រូប​នេះ​បន្ដិច​មើល​!

  • 2017-10-12 03:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​ឈ្មោះ​ហៅ​ក្រៅ​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​-ស្រី​ទាំង​៥ រូប​ដែល​ប្រិយ​មិត្ត​មិន​ធ្លាប់​​បាន​ដឹង​កន្លង​មក​​ឲ​បាន​ជ្រាប​ដូច​តទៅ​នេះ​​រួម​មាន​៖​

១/ មាស សុខសោភា ​ឈ្មោះ​ហៅ​ក្រៅ​​ ស្រី​អូន​ កើត​នៅ​ថ្ងៃ​ទី​​ ២៩ ខែ​មករា ឆ្នាំ ១៩៨៤ នៅ​ខេត្ត​កំពង់ស្ពឺ​។

២/ ហេង ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ សុគន្ធ ថេរ៉ាយុ ដែល​អ្នក​ជិត​ខាង​ និង​មិត្តភ័ក្ដិ តែង​និយម​ចូល​ចិត្ត​ហៅ។ តារា​រូប​នេះ​ កើត​នៅ​ថ្ងៃ​ទី ០៣ ខែ តុលា ១៩៩០ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ

៣/ សុខ សោម៉ាវត្តី ឈ្មោះ​ហៅ​ក្រៅ​ស្រី​ គជ់។ នាង​កើត​នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ​១៩៨៩ នៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង ម្ដុំ​វត្ត​ភ្នំ​។

៤/ ស្រី​ គុជ​ ជា ឈ្មោះ ហៅក្រៅ​របស់ កញ្ញា សុភ័ក្រ​ កុសុម៉ា ដែល​ជាតារា​ចម្រៀង​វ័យក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នាង​​កើតនៅថ្ងៃទី០៥ ខែ មករា ឆ្នាំ១៩៩២ នៅ​​រាជធានី​ភ្នំពេញ​

៥/នាង​ ប៉ុបពី ​មាន​ឈ្មោះ​ដើម​ថា លាង សុធា កើត​នៅ​ថ្ងៃ​ទី២៨ ខែ មិថុនា ឆ្នាំ១៩៨២៕

អត្ថបទ៖ ឆុង ស៊ីណាន