Alves ចង់​បាន​ជើង​ស៊ុត​ម្នាក់​នៅ EPL មក​​លេង​​នៅ PSG

  • 2017-10-12 03:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves  សង្ឃឹម​ថា Alexis Sanchez នឹង​ជ្រើសរើស​ PSG សម្រាប់​បន្ត​អាជីព ពេល​ដែល​គេ​សម្រេច​ដើរ​ចេញ​ពី Arsenal។

Sanchez ស្ទើរ​តែ​​ផ្ទេរ​ទៅ​កាន់​មេឃ​ខៀវ Man City ទៅ​ហើយ​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ តែ​ដោយ​សារ​មាន​បញ្ហា​និង​ភាព​យឺតយ៉ាវ អូស​បន្លាយ​ដល់​ថ្ងៃ​ចុងក្រោយ​ ការ​ផ្ទេរ​ក៏​បាន​រលាយ។ កីឡាករ​ឈីលី​រូប​នេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយ​ក្លឹប​នៅ​ចុង​រដូវ​កាល​នេះ ហើយ​ពេល​នេះ​​គេ​មិន​ទាន់​​ពង្រីក​កុងត្រា​ថ្មី​នៅ​ឡើយទេ។

មាន​ក្លឹប​ជា​ច្រើន​បាន​ស្នើ​តម្លៃ​ខ្លួន​លើ​កីឡាករ​វ័យ​២៨​ឆ្នាំ​នេះ ហើយ​អតីត​មិត្ត​រួម​ក្រុម​នៅ​ Barcelona ជាមួយ​គ្នា កីឡាករ  Dani Alves បាន​និយាយ​ថា ចង់​ឲ្យ Sanchez ទៅ​លេង​នៅ Ligue 1។ "​វា​​អាច​ទៅ​រួច ប៉ុន្តែ​មាន​ក្រុម​ជា​ច្រើន​កំពុង​ចង់​បាន Sanchez។ ខ្ញុំ​ចង់​ឲ្យ​គេ​សប្បាយ​ចិត្ត ពេល​ផ្លាស់​ប្ដូរ​ទៅ​កន្លែង​ណា​មួយ ប៉ុន្តែ​បើ​មក​ជាមួយ​ពួក​យើង គឺ​ជា​រឿង​ប្រសើរ​បំផុត។ សម្ដី Alve ប្រាប់​កាសែត ក្រោយ​ពេល ប្រេស៊ីល​ទម្លាក់​ឈីលី​ចេញ​ពី World Cup៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ