G-Dragon​ យក​អាវ​ស្រី​មក​ពាក់ រហូត​​ទស្សនាវដ្ដីដ៏​ល្បី​ Vogue លាន់​មាត់!

  • 2017-10-12 04:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​លំដាប់​កំពូល​របស់​ប្រទេស​កូរ៉េ​ G-Dragon បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Chanel Fashion Show ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ជាមួយ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ទាន់សម័យ។

មេក្រុម​ BIGBANG រូប​នេះ​បាន​ពាក់​អាវ​យឺត​ស្រីពណ៌​ខ្មៅ​ លាយ​ជាមួយ​ត្បូង​តូចៗ និង​បន្ថែម​ការ​រចនា​ផ្ទាល់​ខ្លួន​ខ្លះ​ ដែល​មើល​ទៅ​ប្លែក​ម្យ៉ាង។ តាម​រយៈ​ការ​បង្ហាញ​ខ្លួន​នេះ​ ទស្សនាវដ្ដីដ៏ល្បី Vogue កោតសរសើរ​ដោយស្មោះចំពោះ​គំនិត​ប្លែកៗផ្នែក​ម៉ូដ​របស់​លោក​ ដែលបាន​ធ្វើ​ឲ្យ​សម្លៀកបំពាក់កាន់​តែ​មាន​ភាព​អស្ចារ្យមួយ​កម្រិត។

ម្យ៉ាង​ ម៉ូដ​នេះ​ដដែល ក៏​អាច​ជំរុញ​អោយ​មនុស្ស​យល់​ដឹង​ពី​ការ​ជ្រើសសម្លៀកបំពាក់​នៃ​ភេទ​ផ្ទុយ​គ្នា​ ដែល​មាន​ន័យ​ថា​ សម្លៀក​បំពាក់​មួយ​ចំនួន​របស់​មនុស្ស​ស្រី​ បុរស​ក៏​អាច​ពាក់​បាន ហើយ​សម្លៀកបំពាក់​សម្រាប់​នារី​ ប្រុសៗក៏​អាច​ប្រើ​បាន។

​គួរ​បញ្ជាក់​ផងដែរ​ថា​ តារា​វ័យ​២៩ឆ្នាំ​រូប​នេះ​ តែង​ជ្រើសរើស​ការ​ស្លៀក​ពាក់​​លក្ខណៈ​ផ្ទាល់​ខ្លួន មិន​ថា​លោក​ចូលរួម​កម្មវិធី​ណា​ឡើយ ហើយ​រាល់​ពេល​បង្ហាញ​ខ្លួន​ មហាជន​តែង​ផ្ដោត​ការ​ចាប់​អារម្មណ៍​មក​លើ​ការ​រៀប​ចំ​ខ្លួន​របស់លោក​ជានិច្ច៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែសម្រួល៖ ញ៉េប លាងហេង