ងាយៗ យក​ត្រឹម iPhone 6s មក​រៀន​ថត​វីដេអូ​​កម្រិត​ 4K

  • 2017-10-13 07:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​លើ iPhone មាន​ការ​ពង្រឹង​គុណភាព​ជា​បន្តបន្ទាប់​ ដែល​អ្នក​អាច​ថត​វីដេអូ​ដល់​ទៅ​កម្រិត 4K ហើយ​ថែម​ទាំង​អាច​ជ្រើសរើស​ចំនួន​ Frames ក្នុង​មួយ​វិនាទី​ ក្នុង​ការ​ផ្តល់​នូវ​កម្រិត​វីដេអូ​ Smooth បំផុត​ ជាមួយ​នឹង​ចំនួន​ Pixels ខ្ពស់​បំផុត​។ iPhone ដែល​អាច​ថត​វីដេអូ​កម្រិត​ 4K មាន​ចាប់​ពី​ iPhone 6s ឡើង​ទៅ​។

របៀប​ថត ងាយៗ អ្នក​គ្រាន់​តែ​​​ចូល​ទៅ​កាន់​ Settings -> Camera រួច​ចុច​លើ​ Record Video (កម្រិត​ថត​វីដេអូ​ធម្មតា​) ឬ​ Record Slow-mo (កម្រិត​ថត​វីដេអូ​យឺតៗ​) ហើយ​អ្នក​អាច​ជ្រើសរើស​ Resolution ដែល​អ្នក​ចង់​បាន​។

យ៉ាង​ណា​មិញ​ អ្នក​គួរ​ដឹង​ថា​ កម្រិត​ Resolution និង​ Frame rate កាន់​តែ​ខ្ពស់​ អ្នក​ត្រូវការ​ Space កាន់​តែ​ច្រើន​លើ​ Device សម្រាប់​វីដេអូ​នោះ​។

ការ​ថត​វីដេអូ​កម្រិត​ស្តង់ដារ​

  • 720p HD នៅ​កម្រិត​ 30fps: 40MB ក្នុង​មួយ​នាទី​
  • 1080p HD នៅ​កម្រិត​ 30fps (កម្រិត​ resolution ជា​ Default): 60MB ក្នុង​មួយ​នាទី​
  • 1080p HD នៅ​កម្រិត​ 60fps (វីដេអូ​កាន់​តែ​ Smooth ល្អ​): 90MB ក្នុង​មួយ​នាទី​
  • 4K នៅ​កម្រិត​ 24fps: 135MB ក្នុង​មួយ​នាទី​
  • 4K នៅ​កម្រិត​ 30fps: 170MB ក្នុង​មួយ​នាទី​
  • 4K នៅ​កម្រិត​ 60fps: 400MB ក្នុង​មួយ​នាទី​។

ការ​ថត​វីដេអូ​កម្រិត​យឺតៗ​

  • 1080p HD នៅ​កម្រិត​ 120fps: 170MB ក្នុង​មួយ​នាទី​
  • 1080p HD នៅ​កម្រិត​ 240fps (កម្រិត​ Frame rate ច្រើន​ជា​ default): 480MB ក្នុង​មួយ​នាទី​៕

ចុច​នៅ​ទីនេះ ដើម្បី​មើល ​របៀប​កំណត់​ថត 4K លើ iPhone 6s

ចុច​អាន​បន្ត​៖

ប្រភព៖ Techradar   ប្រែសម្រួល៖ ប៊ុន ធឿន