ណែនាំ​ឲ្យ​ស្គាល់ ហាង​លក់​ទំនិញកំពូល​ទាំង ១០ លើ​លោក

  • 2017-10-11 22:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លក់​ចេញ​ទិញ​ចូល​ទំនិញ​លើ Online បាន​ចូល​រួម​ចំណែក​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​រស់​នៅ​របស់​មនុស្ស។ ​ថ្ងៃ​នេះ Sabay ចែក​រំលែក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ពី​គេហទំព័រ​លក់​ទំនិញ Online លំដាប់​កំពូល​ទាំង ១០ ក្នុង​លោក។

១.Amazon

ត្រូវ​បាន​ស្គាល់​ជាហាង​លក់រាយ​​ទំនិញ Online លំដាប់​ទី ១ ដែល​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក។ បង្កើត​ឡើង​ដំបូង​នា​ឆ្នាំ ១៩៩៤ ដោយ​លោក Jeff Bezos។

ចាប់ផ្តើម​ដំបូង​គ្រាន់តែ​ជា​ហាង​លក់​សៀវភៅ ប៉ុន្តែ​ក៏​បានវិវឌ្ឍ​ទៅជា​ហាង​​លក់​ទំនិញ​ ដោយ​ផ្តល់​​មុខ​ទំនិញ​រាប់​មុឺន​មុខ ស្ទើរ​​បំពេញ​​គ្រប់​​តម្រូវការ​របស់​អតិថិជន។ ​ផ្ដល់​ជូន​អតិថិជននៅ​មធ្យោបាយ​ទូទាត់​​យ៉ាង​ងាយស្រួល, ការ​លក់​​បញ្ចុះ​តម្លៃ ក៏​ដូចជា​​សេវាកម្ម​ដឹក​ជញ្ជូន​លឿន​ទាន់​ចិត្ត។​

២.eBay

ជា​ក្រុមហ៊ុនអាមេរិក​ ដែល​មាន​ការិយាល័យ​កណ្ដាល​ក្នុង​រដ្ឋ California។ បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៥ ដោយ​លោក Pierre Omidyar។ សព្វថ្ងៃ​មាន​លក់​ទំនិញ​ជា​ច្រើន​មុខ និង​បាន​ផ្ដល់​ផល​ចំណេញ​រាប់​លាន​ដុល្លារ​ទាំង​អ្នក​លក់​និង​អ្នក​ទិញ។ អ្វី​ដែល​ពិសេស​ នៅលើវេបសាយ eBay ​បាន​បង្កើត​នូវ​កម្មវិធី​ដេញ​ថ្លៃ​ទំនិញ​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ។

៣.Asos

ជា​ហាងលក់​រាយ​ល្បី​​បំផុត​នៅ​​ចក្រភព​អង់គ្លេស ផ្ដោត​លើ​គ្រឿង​សំអាង, សំលៀក​បំពាក់​, ​​​ឧបករណ៍​ និង​របស់របរ​ប្រើប្រាស់​ទាំង​សម្រាប់​បុរស​និង​នារី។ អតិថិជន​​ងាយ​ស្រួលអាច​ស្វែង​រកផលិតផល​ដែល​ត្រូវ​ចិត្ត និង​អាច​ទិញនិងលក់សម្លៀកបំពាក់មួយ​ទឹកនៅលើ​អ៊ីនធឺណិត​បាន​ទៀត​ផង​។

៤.Walmart

ជា​ហាង​លក់រាយ​ដ៏​ធំ​លំដាប់​ទី ៣ របស់​អាមេរិក។ មាន​លក់​ទំនិញ​ប្រភេទ​អេឡិចត្រូនិក, វីដេអូ​ហ្គេម, សម្ភារៈ​ក្នុង​ផ្ទះ, សំលៀកបំពាក់, គ្រឿង​អលង្ការ, កាដូ​អនុស្សាវរីយ​ជា​ច្រើន​ទៀត​ក្នុង​តម្លៃ​សមរម្យ។

៥.Etsy

បង្កើត​នា​ឆ្នាំ ២០០៥ នៅ​ទីក្រុង New York។ មាន​លក់​ទិញ​ទំនិញ​ច្រើន​ប្រភេទ​រួម​មាន ផលិតផល​ធ្វើ​ដោយ​ដៃ​និង​​ផលិត​ចេញ​ពី​រោងចក្រ។ អ្នក​អាច​ធ្វើ​ការ​ឆែក​មើល​នូវ​ប្រភេទ​ទំនិញ​លំដាប់ៗ ដូច​សមាជិក Etsy ដទៃ​ទៀត​ដែរ។​

៦.Mr Porter

​​​​​​ជា​គេហទំព័រ Online ដែល​បើក​លក់​នៅ​ឆ្នាំ ២០១១ ដោយ​​ផ្ដោត​លើ​គ្រឿង​លំអ​របស់​បុរស មាន​​សំលៀកបំពាក់, ឧបករណ៍​ប្រើប្រាស់ នាឡិកា​ដៃ ស្បែក​ជើង ខ្សែ​ក្រវាត់​ជា​ដើម។ អ្នក​ក៏​អាច​ស្វែងរក​ផលិតផល ដែល​រចនា​​ដោយ​អ្នកឌីហ្សាញ​​ល្បីៗ​ដោយ​ Alexander McQueen និង Ray Ban។​

៧.Alibaba

គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ប្រទេស​ចិន Alibaba បាន​បង្កើត​នា​ឆ្នាំ ១៩៩៩ ក្នុង​ទីក្រុង Hangzhou ប្រទេស​ចិន។ ពេញ​និយម​ខ្លាំង​បំផុត​ពី​សំណាក់​ប្រជាជន​ចិន​និង​នៅ​ប៉ែក​អាស៊ី។ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សេដ្ឋី Jack Ma ក្រុមហ៊ុន​កំពូល​មួយ​នេះ ក៏​បាន​បង្កើត​គេហទំព័រ​តូច​ជា​ច្រើន​ទៀត​រួម​មាន Aliexpress, Tmall និង Taobao។

ហាង​នេះ​ផ្ដល់​ឲ្យ​អតិថិជន​នូវ​សេវា​ទូទាត់​ទំនិញ​ងាយស្រួល, មាន​សុវត្ថិភាព និង​ការ​ដឹក​ជញ្ជូន​មាន​ភាព​រហ័ស​ទាន់​ចិត្ត ពិសេស​នោះគឺ​អាច​ឆែកមើល​តម្លៃ​ផលិតផល​ខុសៗ​គ្នា​ ដើម្បី​ទទួលបានតម្លៃ​សមស្រប។

៨.Nasty Gal

ជា​ក្រុមហ៊ុន​អាមេរិកបង្កើត​នា​ឆ្នាំ ២០០៦ ដោយ Sophia Amoruso នៅ​ទីក្រុង Los Angeles ច្រើន​លក់​ទំនិញ​ផ្ដោត​លើ​ស្ត្រី​វ័យ​ក្មេង មាន​ស្បែកជើង, សំលៀកបំពាក់ និង​គ្រឿង​លំអ។

៩.Zappos

បង្កើត​ឡើង​ដោយ​ Nick Swinmurn នា​ឆ្នាំ ១៩៩៩ នៅ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ផ្ដោត​លើ​ការ​លក់​ទំនិញ​​ជា​ស្បែកជើង និង​សំលៀកបំពាក់ និង​ល្បីដោយសារ​​ជា​ហាង​លក់​រាយ​ស្បែកជើង​ធំ​បំផុត​នៅលើពិភពលោក​។

១០.ModCloth

ជា​ក្រុមហ៊ុន​អាមេរិក​ផ្បង្កើត​នា​ឆ្នាំ ២០០២ ដោយ Eric Koger និង Susan Gregg-Koger មាន​ការិយាល័យ​កណ្ដាល​ក្នុង​រដ្ឋ California។ មាន​លក់​នូវ​ប្រភេទ​សំលៀកបំពាក់ ដែល​រចនា​ម៉ូដ​ប្លែក​ផ្សេងៗ​ពី​គ្នា និង​ធ្វើ​ឡើង​ដោយ​អ្នក​រចនា​ឯករាជ្យ។​

អានអត្ថបទ​បន្ទាប់

ប្រភព៖ topteny   ប្រែសម្រួល៖ កៅ រក្សា