សូហ្វតេន្នីស​ពាន​​សម្ដេច​ ស ខេង ​លើក​ទី​៤ រៀបចំ​មាន​គោល​បំណង​ធំ​១

  • 2017-10-13 04:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​​សូហ្វតេន្នីស​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង លើក​ទី​៤ បង្កើត​ឡើង​​ក្នុង​គោល​បំណង​ធំ​១ ដែល​ព្រឹត្តិការណ៍​នេះ​ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ទីលាន​ស្តង់ដារ​អន្តរជាតិ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

លោក យី សារិន

​បើ​តាម​សម្ដី​លោក យី សារិន គ្រូ​បង្ហាត់​​​សូហ្វតេន្នីស​ជម្រើស​ជាតិ​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​សំខាន់​ទី​១ គឺ​ចម្រាញ់​យក​កីឡាករ​ចំនួន ៨ រូប​-​កីឡា​ការិនី​ចំនួន ៦ រូប​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​សូហ្វតេន្នីស​កម្រិត​អាស៊ីអាគ្នេយ៍​នៅ​​ប្រទេស​ហ្វីលីពីន​​ខែ​ក្រោយ។ ព្រឹត្តិការណ៍​នៅ​ក្រៅ​ប្រទេស​នេះ​គឺ​មិន​បាន​កំណត់​ចំនួន អាយុ​កីឡាករ​ចូល​រួម​ឡើយ។

​លោក​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​ពាន​​សម្ដេច​ក្រឡា​ហោម ស ខេង ​ឆ្នាំ​នេះ​មាន​កីឡាករ​ចូល​រួម​ចំនួន ១០១ នាក់​​បុរស​ ៦៣​នាក់​នារី​៣៨ នាក់​ ដែល​មក​ពី​ ៧ ក្លឹប​​​​​មាន​​ចំនួន ៩ វិញ្ញាសា និង​ចំនួន​ប្រកួត ១០៨។ ​សម្រាប់​ចំនួន​ចូល​រួម​នេះ​មិន​មាន​អ្វី​កើន​ឡើង​ច្រើន​ទេ ពោល​គឺ​តិច​តួច​ដោយ​សារ​មាន​ខេត្ត​ចំនួន​ពីរ​មិន​បាន​ចូល​រួម។

សម្រាប់​ព្រឹត្តិការណ៍​សូហ្វតេន្នីស​​កម្រិត​អាស៊ីអាគ្នេយ៍​​នា​ខែ​ក្រោយ​​នៅ​ប្រទេស​ហ្វីលីពីន​នោះ​​មាន​ប្រទេស​ចូល​រួម​ចំនួន ១១ ប្រទេស ចំពោះ​ពេល​វេលា​គឺ​​ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៧៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​