វិធីសាស្រ្ត​បោក​​យក​ Password ហ្វេក​បុក​ថ្មី​មួយ​ទៀត ​គួរ​ប្រុង​ប្រយ័ត្ន!

  • 2017-10-17 03:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រាវជ្រាវបានធ្វើការរកឃើញនូវវិធីសាស្ត្របោក (phishing) ថ្មីមួយទៀត ដែលអាចមានលទ្ធភាពក្នុងការបោកបញ្ជោត​ (trick) ទៅអ្នកប្រើប្រាស់ដែលមានបទពិសោធន៍យូរ​ឆ្នាំ ឲ្យចាញ់បញ្ជោតបានយ៉ាងងាយ ហើយ​ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​ហេគឃ័​រចូលទៅកាន់គណនី Facebook របស់អ្នកបានយ៉ាងងាយ។

លោក អ៊ូ ផាន់ណារិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​និង​ជា​សាស្រ្តចារ្យ​ផ្នែកព័ត៌មានវិទ្យា បាន​ឲ្យ​ដឹង​ថា បច្ចេកទេស​ថ្មីនេះ​គឺ​ប្រើប្រាស់​​មុខ​ងារ​ "Trusted Contact" ​លើ​ Facebook ដែលជាមុខងារថ្មីមួយសម្រាប់ធ្វើការស្រោចស្រង់គណនី Facebook ដោយការផ្ញើរ Secret access code ទៅកាន់មិត្តភក្តិ​​របស់អ្នក ដើម្បី​ឲ្យ​អ្នក​ទាំងអស់​នោះ​ជួយ​អ្នក​ទទួល​យក​គណនី​ហ្វេសប៊ុកមកវិញ ប្រសិនបើអ្នកភ្លេចពាក្យសម្ងាត់ ឬមិនអាចភ្ជាប់​ចូលកាន់គណនីអ្នកបាន​។

/របៀប​នៃ​ការ​លួច​យក​លេខ​សម្ងាត់​ របស់​ហេគឃ័រ​

របៀប​នៃ​ការ​លួច​យក​
  • ១. នៅ​សុខៗ​ស្រាប់​តែ​អ្នកបានទទួលនូវសារពី​នរណា​ម្នាក់​តាមរយៈ​ Facebook Messenger ដែលផ្ញើរ​ដោយ​គណនីមិត្តភក្តិ​របស់អ្នក។

  • ២. ហេគឃ័រ​នឹង​ស្នើសុំឲ្យអ្នកជួយស្រោចស្រង់គណនីរបស់គេមកវិញដោយធ្វើការពន្យល់អ្នកថា អ្នកគឺត្រូវបានដាក់ Trusted Contacts នៅក្នុងហ្វេសប៊ុក ហើយប្រាប់អ្នកថាអ្នកនឹងទទួលបាននូវកូដសម្រាប់ជួយ​ស្រោចស្រង់គណនីហ្វេសប៊ុករបស់គេ

  • ៣.បន្ទាប់មក ហេគឃ័រ​នឹងធ្វើការចុចទៅលើ​ពាក្យ​ "I forgot my password"​​ នៅលើគណនីរបស់អ្នកផ្ទាល់តែម្តងដែលធ្វើឲ្យអ្នកនឹងទទួល បាននូវលេខកូដ

  • ៤. ដោយដឹងថាមិត្តភ័ក្តិ​ជួបបញ្ហាហើយនោះ ជាទូទៅអ្នកនឹងផ្តល់នូវលេខកូដនោះដោយមិនបានគិតគូរបានលិ្អតល្អន់ឡើយ

  • ៥. ដោយប្រើប្រាស់កូដនោះ ហេគឃ៧រ​នឹងធ្វើការលួចយកគណនីរបស់អ្នកនិងប្រើប្រាស់​វិធី​ដដែល​នេះ បន្តទៅលើមិត្តភ័ក្ត​អ្នកដទៃទៀត​ផ្សេង​ទៀត ដើម្បី​លួច​យក​លេខ​សម្ងាត់​។

វិធី​សាស្រ្ត​ការពារ​ខ្លួន​ពី​ការ​លួច​យក​​លេខ​សម្ងាត់ Facebook

រូប​តំណាង

ដើម្បីការពារខ្លួនអ្នក ខាងក្រោមនេះគឺជាចំនុចដែលអ្នកគួរប្រកាន់យក ឬ​ចុច​ទី​នេះ​

  • ១. សូមចាប់អារម្មណ៍នូវសារដែលមានលក្ខណៈបន្ទាន់ ឬប្រញាប់​បែប​ Phishing messages ជាទូទៅ គឺមើលទៅហាក់ដូចជាមកពីមិត្តភក្តិ​ដែលយើងទុកចិត្ត ប៉ុន្តែបើសិនជាសារមានលក្ខណៈប្លែក សូមសួរខ្លួនឯងជាមុនសិនថា តើអ្នកមានដឹងថាខ្លួនអ្នកគឺ ត្រូវបានបញ្ចូលទៅក្នុងបញ្ជី “Trusted Contacts” នៃមិត្តភ័ក្តិ​របស់ខ្លួនពីមុនមកដែរ​ទេ?

  • ២. សូមធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ពីមិត្តភ័ក្ររបស់អ្នកៈ សូមធ្វើការទូរស័ព្ទទៅសាកសួរឬជួបមុខដោយផ្ទាល់ពីបញ្ហានេះ

  • ៣. សូមធ្វើការមួយៗនិងដោយប្រុងប្រយ័ត្ន ការវាយប្រហារគឺមានលក្ខណៈស្មុគស្មាញណាស់។ ជាទូទៅ សូមធ្វើការតាំងចិត្តឲ្យស្ងប់នៅពេលដែលអ្នក បានទទួលនូវសារដែលមើលទៅចង់ឲ្យអ្នកមានការភ្ញាក់ផ្អើលដូចជា ខឹងឬភ័យជាដើម។ បញ្ហានេះវានឹងធ្វើឲ្យអ្នកគិតថា អ្នកត្រូវតែប្រញាប់ ដែលវាអាចជៈឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នក។ សូមកុំភ័យ ហើយគិតឲ្យបានច្បាស់ថាតើមានរឿងអ្វីកើតឡើងឲ្យបានពិតប្រាកដ មុនពេលដែលអ្នកធ្វើសកម្មភាពណាមួយ

  • ៤. សូមសិក្សាអំពីដំណើរការនៃមុខងារ​ “Trusted Contacts” ដែលបង្ហាញនៅខាងក្រោមនេះ

តើមុខងារ​ “Trust Contacts” នៅក្នុងហ្វេសបុកដំណើរការយ៉ាងដូចម្តេច?

មុខងារ Trusted Contacts គឺជាមុខងារមួយដែលប្រើប្រាស់សម្រាប់ធ្វើការស្រោចស្រង់គណនីហ្វេសប៊ុកណាមួយមកវិញ ដោយមានជំនួយពីមិត្តភក្តិ​របស់អ្នក។

ដើម្បីដំណើរការនូវមុខងារមួយនេះ អ្នកត្រូវតែជ្រើសរើសយកមិត្តភក្តិ​នៅក្នុងហ្វេសប៊ុកពី ៣នាក់ ទៅ ៥ នាក់ពីក្នុងបញ្ជីមិត្តភក្តិ​ទាំងអស់។ បើសិនជាអ្នក​មិន​អាច​ចូលទៅកាន់គណនីហ្វេសប៊ុករបស់អ្នកដោយប្រការណាមួយនោះ មិត្តភក្តិ​ទាំងអស់នេះអាចធ្វើការបង្កើតនូវលេខកូដសម្ងាត់​ចេញពីគណនីហ្វេសប៊ុករបស់ពួកគេ ហើយបញ្ជូនបន្តទៅឲ្យអ្នក ដើម្បី​ជួយ​យក​លេខ​សម្ងាត់​នោះ​មក​វិញ​៕

ចុច​អាន​បន្ត​៖

ប្រភព៖ អ៊ូ ផាន់ណារិទ្ធ​

អត្ថបទ៖ រក្សា

អត្ថបទថ្មី