បែក​ធ្លាយ​រាង​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​របស់​ក្រុមហ៊ុន​ ​Razer

  • 2017-10-16 02:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Razer​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​យួរ​ដៃ​ ​និង​ឧបករណ៍​ហ្គេម​លេច​ធ្លោ​មួយ​ទើប​ត្រូវ​ប្រទះ​ឃើញ​កំពុង​ផលិត​ស្មាតហ្វូន​ ​ដែល​ជា​ផលិតផល​ទីផ្សារ​បច្ចេកវិទ្យា​មិន​អាច​ខ្វះ​បាន។

យោង​តាម​រូបរាង​បែក​ធ្លាយ​នៃ​ស្មាតហ្វូន​ ​និង​ព័ត៌មាន​ទាក់ទង​នឹង​ស្មាតហ្វូន​របស់​ ​Razer​ ​គេ​អាច​ដឹង​ថា​ ​វា​គឺ​ផលិត​ឡើង​សម្រាប់​ការ​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ខ្ពស់​ៗ។ បំពាក់​អម​ជា​មួយ​អេក្រង់​ ​៥,៧​ ​អ៊ីញ​ ​ប្រភេទ​ ​QHD​ ​បង្ហាញ​រូប​ក្នុង​វិមាត្រ​ ​16:9, ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon​ ​835, RAM ៨GB, អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​ហើយ​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ ១២​ ​មេហ្គាភិចសែល​ ​និង​មុខ​ ​៨​ ​មេហ្គាភិចសែល។

ដោយ​ឡែក​ ​សម្រាប់​ពេល​ចេញ​លក់​ ​និង​ព័ត៌មាន​ទាក់ទង​លក្ខណៈ​សម្បត្តិ​នៃ​ស្មាតហ្វូន​ខាង​លើ​នេះ​ ​ក្រុមហ៊ុន​ ​Razer​ ​មិន​ទាន់​ចេញ​មក​ទទួល​ស្គាល់​ ​ឬ​ច្រាន​ចោល​នោះ​ទេ​ ​ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​វិភាគ​ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា​កាន់​តែ​ជឿ​ថា​នេះ​ជា​ការ​ពិត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម