វីដេអូ​ចាប់កាន់ Black Berry ពេញ​ដៃ​តែ​ម្ដង រាង​ម៉ា​អ៊េម!

  • 2017-10-15 04:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឭ​ថា BlackBerry Motion ជា​ស្មាតហ្វូន​ថ្មី ដែល​លែង​មាន​ក្ដារចុច បាន​បង្ហាញ​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ជា​សាធារណៈ​ពី​រូបរាង​មែន​ទែន​របស់​វា។

វីដេអូ​យ៉ាង​ខ្លី​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​រូបរាង​រចនា​ថ្មី និង​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo និង​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​ហាក់​ប្លែក​ពី​ស្មាតហ្វូន Android ​ផ្សេងៗ មើល​ទៅ​ទាក់​ភ្នែក​មួយ​បែប​ដែរ។

ទស្សនាវីដេអូ​ចាប់​កាន់ ខាង​ក្រោម​នេះ

ចំពោះ​លក្ខណៈសម្បត្តិ BlackBerry Motion មាន​បំពាក់​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​កម្រិត​ HD, RAM ទំហំ​ ៤ GB, ថ្ម​ទំហំ​ ៤០០០ mAh ដែល​អាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​បាន​លឿន​ QuickCharge 3.0។ មិន​តែ​ប៉ុណ្ណោះ​ស្មាតហ្វូន​ដែល​ប្រកាស​ចេញ​នៅ​ទីក្រុង​ឌុយបៃ​នេះ​ អាច​ធន់​នឹង​ទឹក​កម្រិត​ IP67 ផង​ដែរ។

ព័ត៌មាន​អំពី​បន្ទះ​ឈីប​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​មក​ថា​​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 625។ ចំពោះ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​មាន​បង្កប់​ជា​មួយ​នឹង​ប៊ូតុង​ Home ហើយ​ដំណើរ​ការ​ដោយ​ Android Nougat 7.1 ដែល​អាច​អាប់ដេត​ទៅ​ Android 8.0 បាន​នៅ​ឆ្នាំ​ ២០១៨។

ចំពោះ​ការ​កម្ម៉ង់​ទិញ​ទុក​មុន​នៅ​ពេល​នេះ ទីផ្សារ​ដែល​ធ្វើ​ការ​កម្ម៉ង់​ទិញ​មុន​គេ​មាន​តែ​នៅសហភាព​អារ៉ាប់រួម​ និង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​​​ខ្ទង់​តម្លៃ​ប្រមាណ​ជា ៤៦០ ដុល្លារ និង​ចេញ​លក់​លើ​ទីផ្សារ​ដទៃ​ទៀតតម្លៃ​​ប្រមាណ​ ៤៦៣ ដុល្លារប្រកាស​ជា​ផ្លូវការ​ថ្ងៃ ២២ ខែ តុលា ឆ្នាំ ២០១៧ ខាង​មុខ​នេះ៕

ចុច​អាន​បន្ត​៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា