Icardi ​ដាក់​គោលដៅ​រក​ឲ្យ​បាន ១០០ ​គ្រាប់​ឲ្យ Inter

  • 2017-10-16 07:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន Mauro Icardi ប្តេជ្ញា​​​រក​ឲ្យ​បាន​ ១០០ គ្រាប់​​សម្រាប់​​ក្លឹប Inter Milan បន្ទាប់​ពី​​ធ្វើ​បាន hat-trick កាល​ពី​យប់​មិញ​ជូយ​​ក្លឹប​​​ឈ្នះ AC Milan ៣-២ ក្នុង​ជំនួប​​សប្ដាហ៍​ទី​៨ នៃ​​ក្របខ័ណ្ឌ​ Italy Serie A ។

​បុរស​សញ្ជាតិ​អ៊ីតាលី Giuseppe Meazza ​ធ្លាប់​រក​បាន ២៤៣ គ្រាប់​​ក្នុង​ចន្លោះ​ពេល​លេង​ឲ្យ​​ Inter ​ឆ្នាំ​១៩២៧-១៩៤០ ហើយ​ក៏​បាន​ក្លាយ​ជា​វីរបុរស​នៅ​​ទី​នោះ​។ ប៉ុន្តែ Mauro Icardi រក​បាន ៨៤ គ្រាប់​ ​ក្នុង​​ការ​បង្ហាញ​ខ្លួន​ចំនួន ១៣៣​ លើក​ ដែល​ចាប់​លេង​​ជា​មួយ​​ម្ចាស់​ជើង​ឯក Serie A ១៨ ជំនាន់​មួយ​នេះ​នា​ឆ្នាំ​២០១៣​មក​។

Mauro Icardi បាន​និយាយ​ថា ៖«ខ្ញុំ​ចង់​រក​ឲ្យ​បាន ១០០​គ្រាប់​​​​ឲ្យ Inter ​។ បើ​​ទោះ​ជា​ការ​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ជាង​គេ​ក្នុង​ក្លឹប​គឺ​ជា​រឿង​ពិបាក​ក្ដី។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​​មាន​ឈ្មោះ​ជាប់​ក្នុង​ប្រអប់ Top 10 ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ជូន Inter។ ប៉ុន្តែ​វា​​ស្ថិត​នៅ​ឆ្ងាយ​ពី​កំពូល។​ សម្រាប់​គោល​បំណង​របស់​ខ្ញុំ​គឺ​​ប្រឹងប្រែង​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ជូន​ក្លឹប​មួយ​​នេះ»។

​បើ​គិត​ត្រឹម​សប្ដាហ៍​ទី​៨ ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អ៊ីតាលី​​​ខ្សែ​ប្រយុទ្ធ​ Icardi ​ស្ថិត​នៅ​លេខ ៣ ក្នុង​តារាង​អ្នក​រក​​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ដោយ​រក​​បាន ៩ គ្រាប់​ ខណៈ Dybala ​របស់​ Juventus រក​​បាន ១០ គ្រាប់​ និង​​ Immobile របស់ Lazio រក​បាន ១១ គ្រាប់​ស្ថិត​នៅ​កំពូល​តារាង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​