ជើង​ឯក​ ២០១៦​ Leicester ចូល​ក្នុង​តំបន់​ត្រូវ​កាត់​ចោល

  • 2017-10-17 01:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City បាន​ឈាន​ជើង​ចូល​ក្នុង​តំបន់​ត្រូវ​កាត់​ចោល​ហើយ​ក្រោយ​ដណ្ដើម​បាន​ត្រឹម​៥​ពិន្ទុ​ពី​៧​ប្រកួត​កន្លង​មក។

ក្រុម​ជើង​ឯក​ Premier League ឆ្នាំ​២០១៦​បាន​​ដាំ​ក្បាល​ចុះ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ​រហូត​មាន​ការ​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ពី​តំណែង។​ ក្រោយ​តែង​តាំង​លោក Craig Shakespeare ជំនួស​ Claudio Ranieri ក៏​មិន​ទាន់​អាច​ស្រោចស្រង់​ស្ថានភាព​ដុនដាប​របស់​ក្លឹប​បាន​ដែរ​ពោល​គឺ នៅ​រដូវ​កាល​នេះ​ពួក​គេ​ទើប​ឈ្នះ​១​ប្រកួត​ប៉ុណ្ណោះ​ដោយ​ស្មើ​៣ និង​ចាញ់​៤ ឈរ​លេខ​១៨​ក្នុង​តារាង​។

ដោយឡែក​ការ​ប្រកួត​សប្ដាហ៍​ទី​៧​កាល​ពី​យប់​មិញ​ក្រុម​រហស្សនាម​ថា​ ចចក (The Foxes) បាន​ស្មើ​ជាមួយ​ West Bromwich ១-១ នៅ​ចុង​ម៉ោង​យ៉ាង​លំបាកលំបិន​ជា​ទី​បំផុត។ Leicester រក​គ្រាប់​បាន​ដោយ​ Mahrez នាទី​៨០ ហើយ​ West Brom រក​បាន​ដោយ​ Chadli នៅ​នាទី​៦៣៕

ចុចអាន៖

អត្ថបទ៖ វីរ៉ុត