ប្លែក! ឡាន​ដឹក​ឥវ៉ាន់​រុស្សី​ ​មាន​ហ្គេម​សង់ផ្ទះ​លេង​ក្នុង​កុងទ័រឡាន​តែ​ម្តង​

  • 2017-10-18 07:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់​ប្រទេស​រុស្សី​មួយ​ ​បាន​ធ្វើ​ឲ្យ​ពិភពលោក​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដែល​បាន​ច្នៃ​យានយន្ត​អាច​លេង​ហ្គេម​កម្សាន្ត​នៅ​លើ​កុងទ័រ​រថយន្ត​តែ​ម្ដង។

ហ្គេម​ដែល​អាច​ដាក់​ឲ្យ​លេង​លើ​កុុង​ទ័រ​ ជា​ហ្គេម​ ​Tetris​ ​ឬ​គេ​ច្រើន​ស្គាល់​ថា​ ​ហ្គេម​សង់ផ្ទះ​ ​ដែល​ទទួល​ការ​ពេញ​និយម​​ពិភពលោក​ ​ហើយ​មាន​អាយុ​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

របៀប​លេង​ហ្គេម​សង់​ផ្ទះ​ក្នុង​កុងទ័រ​រថយន្ត​នោះ​ ​គឺ​កាច់​ភ្លើងស៊ីញ៉ូ​ស្ដាំ​ ​ឲ្យ​លោត​ ​៣​ ​ដង, ញាក់​ភ្លើង​ហ្វា​ ​២​ ​ដង, ជាន់​អំប្រីយ៉ា​ ​៥​ ​ដង, ជាន់​ហ្គែ​ ​ឲ្យ​ម៉ាស៊ីន​ឡើង​ដល់​ ​៣០០០rpm​ ​និង​បង្វិល​ដង​ចុច​លេខ​កុងទ័រ​ខាង​ឆ្វេង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ